CamNews

ប្លែកៗ 

សត្វពស់ ១០ប្រភេទចំឡែកបំផុតនៅលើ ពិភពលោក

សត្វពស់គឺជាសត្វល្មូនមួយប្រភេទដែលអាចចែកចេញជាពីរយ៉ាង គឺពស់មានពិស និង ពស់
ដែលមិនមានពិស ។ ក្នុងនោះមិនថាតែការធ្វើកំណត់ចំណាំថាមួយណាមានពិស រឺមិនមាន
ពិសនោះឡើយ សូម្បីតែឈ្មោះក៏យើងមិនស្គាល់វាអស់ផង ។ ខាងក្រោមនេះជាសត្វពស់
១០ ប្រភេទដែលចំឡែកបំផុតនៅលើផែនដីយើងនេះ ៖


ពស់ថ្លាន់ អាមេរិចខាងត្បូង នេះមានពណ៌បៃតងដ៏ស្រស់ស្អាត និងជាធម្មតាគេតែងតែ
ជួបប្រទះវា នៅក្នុងតំបន់ អាមេរិចខាងត្បូង ។ ពស់ពេញវ័យអាចមានប្រវែង ១,៨ ម៉ែត្រ ។
ពស់នេះមានលក្ខណៈពិសេសម្យ៉ាង គឺ ធ្មេញមុខរបស់វាមានការលូតលាស់យ៉ាងលឿន និង
វែងជាងសត្វពោះដ៏ទៃ ។

ពស់ក្រហម California នេះមានពណ៌ឆើតជាងគេក្នុងចំណោមសត្វពស់ទាំងឡាយនៅ ក្នុង
តំបន់ អាមេរិចខាងត្បូង ។ ពិសរបស់វា សាហាវបំផុត និងត្រូវបានចាត់ទុកថាជាពស់ដែល
មានអំណាចបំផុតមួយក្នុងចំណោមពស់មានអំណាចទាំងឡាយ ក្នុងតំបន់ Point Reyes ។

ប្រភេទពស់អត់ភ្នែក ជាទូទៅគេតែងតែឃើញវានៅក្នុងតំបន់ប្រជុំកោះ Madagascar ។
ប្រវែងរបស់វាប្រហែល ៣០ សង់ទីម៉ែត្រ ។ សត្វពស់នេះមានរូបរាងដូចជាសត្វជន្លេន ខុស
គ្នាត្រង់វាមានឆ្អឹងខ្នង និង ស្រការ ។

ពស់ថ្លាន់ភឿក Burmese នេះមានមាឌធំ និង កំលាំងខ្លាំង តែសាំងនិងអាចយកមកចិញ្ចឹម
បាន ប៉ុន្តែនៅពេលដែលអោយចំណីវាត្រូវប្រុងប្រយ័ត្ន ព្រោះការធ្វេសប្រហែសតែបន្តិចអាច
គ្រោះថ្នាក់ដល់ជីវិតបាន ដោយសារតែពស់ប្រភេទនេះមានកំលាំងខ្លាំងណាស់ ។

ប្រភេទពស់ Liophidium នេះមានប្រវែងប្រមាណជា ៤០ សង់ទីម៉ែត្រ ។ ចំណីរបស់ពួកវាគឺ
ជា កណ្តៀរ រឺក៏សត្វ កកេរ ។ ពណ៌របស់វាឆើតបំផុតនៅក្នុងតំបន់ Madagascar ។

ពស់ភឿក Nelsoni ត្រូវបានចាត់ទុកជាស្តេចពស់ ដែលត្រូវបានរកឃើញនៅក្នុងប្រទេស
ម៉ិចសិចកូ ។ ប្រវែងរបស់វាប្រហែល ១១០ សង់ទីម៉ែត្រ ហើយនៅលើខ្លួនរបស់វាមាន
បង្កង់ពណ៌ក្រហម ប្រមាណពី ១៣ ទៅ ១៨ ។ ចំណីរបស់ពស់នេះ គឺ សត្វបក្សី និង ពពួក
សត្វ កកេរ ។

ពស់ផ្កាថ្ម វាមានពណ៌ខៀវស្ទើរតែទាំងស្រុង និងជាធម្មតាវារស់នៅក្នុងតំបន់ព្រៃត្រូពិច ក្នុង
បណ្តាប្រទេសអាស៊ី រួមមាន ថៃ ម៉ាឡេស៊ី សិង្ហបូរី ឥណ្ឌូនេស៊ី និង កោះ Borneo ។ វាតែង
តែលាក់ខ្លួននៅក្រោមស្លឹកឈើ និង សំរាម ។ សត្វពស់នេះចេញរកចំណីតែពេលរាត្រីទេ ។

ពស់ដំរី ជាទូទៅវារស់នៅក្នុងទ្វីបអាស៊ី​ ជាពិសេសនៅក្នុងប្រទេស ឥណ្ឌូនេស៊ី គេក៏ឃើញ
មានដែរនៅភាគខាងជើងប្រទេស អូស្រ្តាលី និង New Guinea ។ លក្ខណៈពិសេសរបស់ពស់
នេះ គឺមានដុំពកៗនៅពេញខ្លួនរបស់វា ។ ចំណីរបស់វាគឺ ត្រី និងធម្មតាវាចេញរកស៊ីនៅពេល
យប់ ។

ពស់ Langaha រឺអាចហៅម្យ៉ាងទៀតថា ពស់ច្រមុះស្លឹកឈើ ព្រោះដោយសារច្រមុះរបស់វា
មានរាងដូចស្លឹកឈើ ។ ចំណីរបស់វាគឺ សត្វ ជីងចក់ ។ ពួកវាមានរូបរាងចំឡែកបំផុត គឺផ្នែក
ខាងមុខមានរាងដូចជាប្រម៉ោយ និងត្រូវបានចាត់ទុកជាសត្វល្មូនដែលមានរូបរាងចំឡែក
បំផុតនៅល់ផែនដី ។

ពស់ Viper ជាធម្មតាវាលាក់ខ្លួននៅក្នុងពំនូកខ្សាច់ នៅ វាលខ្សាច់ Negev ក្នុងប្រទេស
អ៊ីស្រាអែល ។ គេតែងតែឃើញវាពួននៅក្នុងខ្សាច់នាពេលព្រឹកព្រលឹម ៕
(ពី Zing)
រដ្ឋា

Tags: