CamNews

ព័ត៌មានជាតិ 

នី មុនីនាថ ហួសចិត្តនឹងព័ត៌មាន ថា បណ្ដើរប្រុសក្មេង

ភ្នំពេញ៖ តារាសម្ដែងដ៏ស្រគត់ស្រគំ នី មុនីនាថ កំពុងតែក្ដៅស្លឹកត្រចៀក មិនតិចទេ បន្ទាប់ពីត្រូវបានសារព័ត៌មាន ក្នុងស្រុកវាយប្រហារនាងថា ទើបតែបែកបាក់ស្នេហា ជាមួយថៅកែហាង កាត់ដេរល្បីមួយ រួចមកមានស្នេហាជាមួយ ប្រុសក្មេងម្នាក់ផ្សេងទៀត។ កញ្ញា នី មុនីនាថ ត្រូវបានគេហែកហួរ ម្ដងជាពីរដង ក្នុងនោះមាន ចំណែករបស់តារាចម្រៀងស្រីល្បី ក្នុងផលិតកម្ម មួយផងដែរ។

តារាចម្រៀងស្រី ក្នុងផលិតកម្មល្បីរូបនោះ បានផ្ញើររូបនាង នី មុនីនាថ ស្និទ្ធស្នាលជាមួយលោក កែវ កុសល ទៅគ្រប់អ្នកសារព័ត៌មាន ទើបបណ្ដាលឲ្យបែកធ្លាយ រឿងនាងនិងលោក កែវ កុសល តារាសម្ដែងជើងចាស់ កំពុងរស់នៅសហរដ្ឋអាមេរិក ។ ប៉ុន្តែចុងក្រោយនាង បានចេញមុខបដិសេធរឿងរ៉ាវទាំងនោះ រួមមានទាំងម្ដាយផងដែរ ។

មិនអស់មិនហើយ នី មុនីនាថ ត្រូវបានសារព័ត៌មានក្នុងស្រុក វាយប្រហារចំៗថា នាងត្រូវបានបែកស្នេហ៍ ជាមួយថៅកែហាងកាត់ដេរល្បីឈ្មោះ នាពេលថ្មីៗនេះ ថែមទាំងបណ្ដើរប្រុសក្មេង យ៉ាងពេញមុខពេញមាត់ គ្មានក្រែងរអែងនរណាបន្តិចឡើយ ។ សារព័ត៌មានហាក់វាយប្រហារនាង យ៉ាងពេញទំហឹង គ្មានអាណិតអាសូរបន្តិចឡើយ ខណៈដែលនាង ជានារីរម្យទមម្នាក់។

ប្រភពពីអ្នកនៅក្បែរ នី មុនីនាថ បាននិយាយប្រាប់ LookingTODAY ថា សម្រាប់រឿងបែកបាក់អីនោះ សុំមិននិយាយព្រោះជារឿងបុគ្គល តែអ្វីដែលសំខាន់ ប្រុសក្មេងដែលត្រូវបានគេចោទថា ជា គូស្នេហ៍ នី មុនីនាថ នោះជារឿងមិនពិត ព្រោះពួគគេជាមិត្តជិតស្និទ្ធបំផុត សូម្បីតែមានចំណី តិចតួចក៏ចែកគ្នាញុំាដែរ ។ ប្រភពដដែលបាននិយាយថា សារព័ត៌នោះ ហាក់មិនព្រមតាមដានឲ្យច្បាស់សោះ ព្រោះការចុះផ្សាយបែបនេះ ជាការសម្លាប់មនុស្ស ដោយគ្មានឈាម ព្រោះវាមិនមែន ជាការពិត តែវាបន្ថែមចំណុច អវិជ្ជមានជាច្រើនដល់ នី មុនីនាថ ក្នុងក្រសែភ្នែកមហាជន ដែលអាចនឹងទាញ ប្រជាប្រិយភាពឲ្យធ្លាក់ចុះ ។

នី មុនីនាថ ហួសចិត្តបំផុត អ្នកដែលគេផ្គូរផ្គង មិនត្រឹមតែជាមិត្តទេ គេថែមទាំងមិនមែន ជាមនុស្សប្រុសពេញ លក្ខណៈទៀតផង ដែលមិនដឹងជា យកចំណុចត្រង់ណាមកសរសេរថា នាងមានប្រុសក្មេងបែបនេះ។ គេហទំព័រ LookingTODAY មិនអាចសុំការបំភ្លឺបន្ថែម ពីកញ្ញា នី មុនីនាថ បានទេ នៅល្ងាចថ្ងៃទី២១ ខែតុលានេះ ។ ទោះយ៉ាងណា LookingTODAY នឹងព្យាយាមស្វែងរកការបំភ្លឺពីកញ្ញា នី មុនីនាថ នៅពេលក្រោយដើម្បី ឲ្យអស់មន្ទិលសង្ស័យពីមហាជន៕







ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: social News Cambodia PP Ny Monineath