CamNews

ប្លែកៗ 

ឯកត្តកម្មពិភពលោកៈពូជសត្វរស់នៅបានយូរបំផុត

អណ្តើក Jonathan បានក្លាយជាពូជសត្វដែលរស់នៅបានយូរបំផុតលើពិភពលោក ខណៈ
ពេលដែលឈានចូលអាយុ ១៧៨ឆ្នាំ ។

Jonathan គឺជាអណ្តើកមួយក្នុងចំណោមអណ្តើកទាំងបីដែលបានទៅដល់កោះ St Helena
នៅឆ្នាំ ១៨៨២ ។ ពេលនោះ Jonathan បានក្លាយជាអណ្តើកពេញវ័យនិងត្រូវបានគេដឹងថា
មានអាយុតិចបំផុត ៥០ឆ្នាំ ។ កន្លងមកសៀវភៅ Guinness ក៏ធ្លាប់បានបង្ហាញនូវសន្លឹករូបថត
សខ្មៅរបស់អណ្តើក Jonathan ដែលថតនៅក្នុងឆ្នាំ ១៩០០ ផងដែរ ។

Jonathan ដែលថតនៅក្នុងឆ្នាំ ១៩០០

Jonathan រស់នៅឆ្លងកាត់ ៨ជំនាន់មហាក្សត្រអង់គ្លេស គឺចាប់ពីស្តេច George IV រហូតដល់
ជំនាន់ម្ចាស់ក្សត្រី Elizabeth II​ និង ៥០ អាណត្តិនាយករដ្ឋមន្ត្រី ។

Jonathan ត្រូវបានអាជ្ញាធរកោះ Helena ថែរក្សាយ៉ាងយកចិត្តទុកដាក់បំផុត និងបានសាង
សង់សួនមួយដោយឡែកសំរាប់ Jonathan ទៀតផង ។ ហើយបើទោះបីជា Jonathan មាន
អាយុច្រើនមែនប៉ុន្តែ Jonathan នៅមានសុខភាពល្អជាធម្មតា និងកំលាំងខ្លាំងក្លាដដែល ។

កន្លងមកតំណែងឯកត្តកម្មនេះត្រូវបានទៅលើសត្វអណ្តើក Harriet ក្នុងប្រទេស អូស្រ្តាលី
ដែលរស់បានអាយុ ១៧៥ឆ្នាំ និងបានស្លាប់នៅឆ្នាំ ២០០៥ ៕

(ពី Worldrecordsacademy)
យ៉ាវីន

Tags: