ឆ្នេរក្រហម គឺជាតំបន់ទេសចរណ៍ធម្មជាតិមួយដ៏ចម្លែក ពោរពេញទៅដោយពណ៌ក្រហមដាច់កន្ទុយ
ភ្នែក អមជាមួយនឹងទឹកសមុទ្រ ដ៏ថ្លាឈ្វេង ដែលមានទីតាំងសិ្ថតនៅក្នុងខេត្តពីជីង ប្រទេសចិន។
ឆ្នេរក្រហម មិនមែនជាតំបន់ដែលមានឆ្នេរខ្សាច់ពណ៌ក្រហមនោះទេ ប៉ុន្តែ វាជាតំបន់មួយដែលគ្រប
ដណ្តបទៅដោយរុក្ខជាតិម្យ៉ាងដែលមានពណ៌ក្រហម ដុះក្នុងតំបន់ដីភក់ជាប់មាត់ឆ្នេរ និងដុះអមនៅ
ជុំវិញដៃសមុទ្រ និង ទន្លេនានា ក្នុងតំបន់នេះ ទើបគេហៅឈ្មោះវាថា ជាឆ្នេរពណ៌ក្រហម។ ឆ្នេរនេះ
នឹងប្រែពណ៌ជាក្រហមនៅក្នុងខែមេសា និង ខែឧសភា។
ឆ្នេរក្រហម បានក្លាយមកជាតំបន់ទេសចរណ៍ធម្មជាតិដ៏ស្រស់បំព្រង និង មានប្រជាប្រិយភាពបំផុត
បានទាក់ទាញ ភ្ញៀវទេសចរជាច្រើន មកទស្សនាតំបន់នេះ ជារៀងរាល់ថ្ងៃ ដោយសារតែ សម្រស់
ឆ្នេរពណ៌ក្រហមដ៏ចម្លែក កម្រមានបំផុតនៅលើពិភពលោក ជាមួយនឹងសត្វបក្សាបក្សី ចម្រុះពណ៌
បានរស់នៅក្នុងតំបន់កំសាន្ត ដ៏ស្រស់ស្អាតមួយនេះ និងខ្យល់អាកាសត្រជាក់បរិសុទ្ធ បង្កើតបានជា
ទេសភាពដ៏គួរឱ្យចាប់អារម្មណ៍ សំរាប់ភ្ញៀវទេសចរ៕
សូមទស្សនា រូបភាព ខាងក្រោម
ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ boredpanda