CamNews

ប្លែកៗ 

ប្រសិនជាដឹងប្រវត្តិទាំងនេះរួចហើយ តើលោកអ្នកមានអារម្មណ៍យ៉ាងណា?

មានផលិតផលច្រើនណាស់ដែលយើងប្រើប្រាស់វាតែមិនបានដឹងពីប្រភពរបស់វា ។ដោយ
ឡែកប្រសិនជាបានដឹងប្រភពវាហើយតើលោកអ្នកមានអារម្មណ៍បែបណា? រីករាយស្វែង
យល់ជាមួយយើងខ្ញុំដូចតទៅ៖
១.គ្រាប់ស្ករ(ស្ករដុំ)

សារធាតុនៃភាពសាំមួយក្នុងចំណោមធាតុទាំងឡាយដែលមិនអាចខ្វះបានដើម្បីផលិតជា
ដុំស្កពណ៌សថ្លានោះគឺ ត្រូវបានផលិតចេញពីកំទេចឆ្អឹងសត្វ ជាក់ស្តែងគឺឆ្អឹងត្រីសូម៉ុង ។
ឆ្អឹងត្រីសូម៉ុងត្រូវបានគេប្រើដើម្បីច្រោះ និងធ្វើអោយស្កមានពណ៌ស ។
២.ចាហួយថ្លា Jello

ចាហួយថ្លាមានគ្រប់ពណ៌ទាំងនេះ គឺផលិតឡើងពីទឹកពុះដែលយកស្បែកសត្វមកស្ងោរ ។
៣.ការ៉េមមានរសជាតិ vanilla

កាកសំណល់ និង ទឹកនោមរបស់សត្វ កាស្ទ័រត្រូវបានគេយកមកផលិតចេញជារសជាតិ
vanilla រឺផ្លែឈើមួយបែប សំរាប់ផលិតផលជាច្រើន ដែលយើងគ្រប់គ្នាតែងតែបានបរិភោគ
ជារឿយៗ រួមមានដូចជាការ៉េមរសជាតិ vanilla ជាដើម ។ មិនតែប៉ុណ្ណោះមានទាំងនៅក្នុង
ទឹកអប់ផងដែរ។
៤.ស្ករកៅស៊ូ

Lanolin គឺជាសារធាតុដែលមាននៅស្ទើរតែគ្រប់ប្រភេទនៃស្ករកៅស៊ូ ។ សារធាតុនេះវាធ្វើ
អោយស្ករកាន់តែទន់នៅពេលដែលទំពារ ។ តើលោកអ្នកអាចដឹងបានទេថាសារធាតុនោះ
គេផលិតពីអ្វី ? តាមពិតគេផលិតវាចេញពីទឹកមាត់របស់សត្វពពែ។
៥.ពណ៌ទាំងឡាយរបស់ផលិតផល ក្រហម រឺផ្កាឈូក...

ពណ៌ក្រហមរបស់ផលិតផលដែលយើងតែងតែប្រើប្រាស់ជារៀងរាល់ថ្ងៃនេះ ស្រាប់តែបាន
ផលិតឡើងពីសត្វល្អិតពណ៌ក្រហម ។ សារធាតុនេះត្រូវបានគេអោយឈ្មោះថា carmine ។
៦.សរសៃ Cheese

Celulo រឺភាសាខ្មែរហៅថា អាចម៍ រណា ត្រូវបានគេប្រើប្រាស់ដើម្បីដាក់លាយជាមួយ សរសៃ
Cheese កុំអោយវាកក រឺ ស្អិតជាប់គ្នា ។
៧.នំប៉័ង

មាននំប៉័ងច្រើនប្រភេទដែលបានប្រើប្រាស់សារធាតុសំរាប់ធ្វើអោយទន់ ក្នុងនោះមាន
សារធាតុ L-Cyesteine ដែល L-Cyesteine នេះត្រូវបានធ្វើឡើងពីសក់មនុស្ស ។
៨.ស្ករគ្រាប់ពណ៌

ស្ករគ្រាប់ពណ៌ដែលមានគ្រាប់ដូចជាគ្រាប់សណ្តែក មានពណ៌ចំរុះ ហើយជានិច្ចកាលស្ករនេះ
ស្ងួត រលោង រឺរអិល ។ ដើម្បីធ្វើបានដូច្នេះអ្នកផលិតបានប្រើប្រាស់សារធាតុ shellac ដែល
ផលិតឡើងពីសំបុកកូននាង របស់សត្វល្អិត ។ shellac ត្រូវបានគេយកមកប្រើដើម្បីធ្វើសំបក
ខាងក្រៅរបស់ស្ករគ្រាប់ និងជួយអោយស្ករមានភាពភ្លឺរលោងជាង ៕
(ពី ione.net)
យ៉ាវីន

Tags: