ភ្នំពេញ ៖ សពបុរសម្នាក់ ដែលមាន សភាពហើមស្អុយស្ទើរមើលមិនស្គាល់មិន ស្គាល់អត្ដសញ្ញាណ ត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញចងកនៅក្រោម ដើមអម្ពិលទឹក កាលពីល្ងាចថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ ស្ថិតនៅក្នុងដីឡូត៍មួយកន្លែងគ្មានលេខ ក្រុម ទី៨ ភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារ អំពៅ រាជធានីភ្នំពេញ ។
នាយនគរបាលប៉ុស្ដិ៍សង្កាត់និរោធ លោក ឃឹម សារ៉ាវង្ស បាននិយាយថា សពជនរង គ្រោះដែលមានសភាពហើមស្អុយខាងលើនេះ ត្រូវបានប្រជា ពលរដ្ឋប្រទះឃើញកាលពីវេលា ម៉ោង៧និង៣០នាទីល្ងាចថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ ក្រោយពីជនរងគ្រោះរូបនេះបាន ចេញពីផ្ទះ កាលពីមួយសបា្ដហ៍មុន ។
នាយនគរបាលប៉ុស្ដិ៍សង្កាត់និរោធ បាន បញ្ជាក់ទៀតថា ក្រោយពីធ្វើកោសល្យវិច័យ និងការមកចង្អុលប្រាប់របស់សាច់ញាតិជនរង គ្រោះ បានឱ្យដឹងថា ជនរងគ្រោះឈ្មោះប្រាក់ សេង អាយុ៥៥ឆ្នាំ មុខរបរលក់គ្រឿងសំណង់ រស់នៅផ្ទះលេខ៦០៤ ផ្លូវលេខ២៧១ សង្កាត់ ផ្សារដើមថ្កូវ ខណ្ឌចំការមន ។
លោកឃឹម សារ៉ាវង្ស បានបន្ដថា ជនរង គ្រោះបានចេញពីផ្ទះកាលពីរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ ដោយជិះម៉ូតូមួយគ្រឿង ម៉ាកសេ ១២៥ ពណ៌ខ្មៅ ស៊េរី២០០៥ ពាក់ ស្លាកលេខ ភ្នំពេញ 1Z-7297 ដោយមិនទាន់ ដឹងមូលហេតុច្បាស់លាស់ ហេតុអ្វីជនរង គ្រោះបានចាកចេញពីផ្ទះនោះ ។
នាយនគរបាលរូបនេះ បានបន្ដទៀតថា ក្រោយពីបានចាកចេញពីផ្ទះរួចមក សាច់ញាតិ បានខំស្វែងរក ប៉ុន្ដែមិនរកឃើញជនរងគ្រោះ នោះឡើយ លុះដល់ល្ងាចថ្ងៃទី២២ខែកក្កដា ឆ្នាំ២០១៤ កូនស្រីឈ្មោះប្រាក់ ស្រីលក្ខ័ បាន មើលឃើញព័ត៌មាននៅលើគេហទំព័រក្នុង ស្រុក ក៏ដឹងថា ជនរងគ្រោះដែលចងកនោះ ជាឪពុករបស់ខ្លួន ។
ក្រោយស្គាល់អត្ដសញ្ញាណនិងធ្វើកោសល្យ វិច័យទៅលើសពជនរងគ្រោះរួចមក សមត្ថ កិច្ចបានប្រគល់ទៅឱ្យក្រុមគ្រួសារ យកទៅ ធ្វើបុណ្យតាមប្រពៃណី ។
ប្រភពព័ត៌មានពីកូនស្រីរបស់ជនរងគ្រោះ បាននិយាយថា មូលហេតុដែលនាំឱ្យឪពុក របស់នាងសម្រេចចងកសម្លាប់ខ្លួនយ៉ាងដូច្នេះ ទំនងខូចចិត្ដនិងជំងឺក្រពះដ៏រ៉ាំរ៉ៃ ដែលបាន យាយីទៅលើរូបគាត់ ។
កូនស្រីបាននិយាយទៀតថា មុនពេល កើតហេតុ នាងបានឱ្យឪពុកទៅទិញថ្នាំដើម្បី ព្យាបាលរោគក្រពះ ប៉ុន្ដែតាំងពីបើកម៉ូតូ ចេញពីផ្ទះ កាលពីរសៀលថ្ងៃទី១៥ ខែកក្កដា មកនោះ បាត់ដំណឹងសូន្យឈឹងរកមិនឃើញ ឡើយ រហូតដល់ឃើញព័ត៌មានតាមគេហ ទំព័រក្នុងស្រុក ទើបមានការភ្ញាក់ផ្អើលនិង ប្រាប់ទៅក្រុមគ្រួសារទាំងអស់ចុះទៅពិនិត្យ សព និងទទួលយកព័ត៌មានពីនគរបាលសង្កាត់ និរោធ ។
មន្ដ្រីនគរបាលមូលដ្ឋាន បានបញ្ជាក់ថា ជនរងគ្រោះបានយកអាវទៅចងកភ្ជាប់នឹង ដើមអម្ពិលទឹក ហើយនៅលើកន្ដ្រកម៉ូតូសមត្ថ កិច្ចប្រទះឃើញថ្នាំឈឺក្រពះ ដែលជនរងគ្រោះ ទើបនឹងទិញ ។
បើតាមសមត្ថកិច្ចមូលដ្ឋាន ករណីចងក ខាងលើនេះ គឺជារឿងអត្ដឃាតមិនមែនជា អំពើឃាតកម្មនោះឡើយ ៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល