CamNews

ប្លែកៗ 

រៀនភាសា Na'vi ក្នុងរឿង Avatar

ខ្សែភាពយន្តAvatar របស់អ្នកដឹកនាំJames Cameron មិនត្រឹមតែទទួលបានជោគជ័យយ៉ាង
​អធិបអធម៌ ហើយក៏ទាក់ទាញបានរាប់ពាន់នាក់នៅលើពិភពលោក ប្រកួតគ្នាទៅរៀនភាសា
Na�vi ដែលជាភាសារបស់ជនជាតិស្បែកពណ៌ខៀវនៅលើផ្កាយ Pandora។

ក្រោយពីរឿងប្រឌិតអំពីការរកឃើញផ្កាយ Pandora នៅលើព្រះច័ន្ទជាមួយនឹងមនុស្ស
ជនជាតិ Na�vi ស្បែកពណ៌ខៀវ បានទទួលបានប្រាក់ចំណូល២,៨០០លានដុល្លារអាមេរិក បន្ទាប់មកភាសា Na�vi បានក្លាយជាភាសាល្បី។
ដើម្បីបង្កើតបានភាសារបស់មនុស្សជនជាតិ Na�vi អ្នកដឹកនាំរឿង James Cameron បាន
អញ្ជើង​សាស្ត្រាចារ្យជំនាញភាសារបស់សាកលវិទ្យាល័យSouth California លោក Paul
Frommer បង្កើតឡើងភាសាពិសេសដោយឡែកមួយដែល �សម្លែងទាក់ទាញនិង ស្មុក
ស្មាញ� ។ ជាមួយនឹងពាក្យចំនួន៣០ដែល James Cameron ណែនាំ Paul Frommer បាន​
បង្កើតឡើងជិត១០០០ពាក្យសំរាប់ខ្សែភាពយន្ត Avatar។

តាមគេហទំព័រ CBC បានឲ្យដឹងថាភាសាក៏គូរឲ្យចាប់អារម្មណ៍នេះបានទាក់ទាញអ្នកគាំទ្រ
ព្រមទាំងឯកជន និងអង្គការស្រាវជ្រាវអំពីភាសាថ្មី ពួកគេបានសម្រេចចិត្តបង្កើតឡើង
គេហទំព័រ www.learnnavi.org។ នៅទីនេះ គេអាចរៀនភាសា Na�vi តាមតារាងតួអក្សារ
​វចនានុក្រម។ គេហទំព័រក៏មាន Forum តូចៗចំនួន១៥សំរាប់ភាសា១៥ផ្សេងៗដើម្បីអ្នក
គាំ​​ទ្រមកពីប្រទេសផ្សេងអាចស្រាវជ្រាវភាសានេះដោយងាយស្រួល។

សាស្រ្តាចារ្យ និងអ្នកជំនាញខាងភាសានៅសាកលវិទ្យាល័យនៅលើពិភពលោកមិនបាន
​គិត​ស្មានអំពីការរាលដាលឆាប់រហ័សយ៉ាងនេះរបស់ភាសា Na�vi។ តាំងពីឆ្នាំមុន Faul
Frommer បានប្រមូលអ្នកជំនាញ​ខាងភាសាល្បីៗដើម្បីបង្កើតថែមពាក្យថ្មីៗ និងមានការ​
កែសម្រួលពាក្យឲ្យបានត្រឹមត្រូវ។ Paul Frommer មិនប្រាកដថានឹងចូលរួមតទៅទៀត
ភាគបន្តរបស់រឿង Avatar ប៉ុន្តែលោកក៏បានសន្យាថា គាត់នៅតែ​ធ្វើការនៅលើប្លុក​របស់​
ខ្លួនជាមួយភាសា Na�vi។

ពាក្យ Na'vi មួយចំនួន៖
Kaltxi: hello
Kiyevame: goodbye, see you again soon
Irayo: thank you
Etripa syayvi: good luck
Ke tslolam: I didn't understand
Rutxe lapivawk ni�it:
please talk a bit about yourself
Txon lefpom: good night, peaceful night

ប្រភព៖ Yahoo News
ដោយ៖ មិនា

Tags: