CamNews

ព័ត៌មានជាតិ 

ស្រវឹងជោកជិះម៉ូតូ ទៅបុកបង្គោល ភ្លើង បណ្តាល ឲ្យរងរបួសធ្ងន់

ភ្នំពេញ៖ ដោយសារ តែអំណាចស្រា ធ្វើឲ្យបុរសម្នាក់ជិះម៉ូតូ ទៅបុកបង្គោលភ្លើង បណ្តាលឲ្យរង
របួសធ្ងន់ កាលពីម៉ោង០០និង ១៥នាទីទី រំលងអធ្រាត្រ ឈាន ចូលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៣
ត្រង់ចំណុចរង្វង់មូលគួចកាណុង លើកំណាត់មហាវិថីព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌ
ដូនពេញ ។

នគរបាលប៉ុស្តិ៍ស្រះចក បានឲ្យដឹងថា ជនរងគ្រោះមាន ឈ្មោះ សៅ វាន់ដេត ភេទប្រុស អាយុ១៨
ឆ្នាំ មុខរបរលក់គ្រឿង បន្លាស់រថយន្ត នៅម្តុំផ្សារទួលសង្កែ បានរងរបួសធ្ងន់ ស្នាក់នៅភូមិព្រែកថ្មី
ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល។ ហើយម៉ូតូម៉ាកឃ្លីក ដែលគេជិះបុក បង្គោលភ្លើង
នោះ ជាម៉ូតូខ្ចីមិត្តភក្តិរបស់គេ ។

នគរបាលប៉ុស្តិ៍ស្រះចក បានឲ្យដឹងទៀតថា មុនពេលកើតហេតុ ជនរងគ្រោះខាងលើ និងមិត្តភក្តិ
បានចូលទៅរាំ កំសាន្តនៅក្នុងក្លឹបរាត្រីមួយកន្លែង នៅក្រោយវត្តកោះ ហើយក្រោយមក ក៏បានខ្ចី
ម៉ូតូរបស់មិត្តភក្តិម៉ាក Honda Click ពណ៌ស្លាទុំ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1E-0333 ជិះចេញ
ពីក្លឹបម្នាក់ឯង ទាំងស្រវឹងជោក  តាមបណ្តោយមហាវិថីព្រះមុមុនីវង្ស ក្នុងទិសដៅពីត្បូងទៅជើងលុះ
ទៅដល់ចំណុចកើតហេតុក៏ បោះពួយទៅបុកបង្គោលភ្លើងពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់ ។

ក្រោយពេលកើត ហេតុគ្រោះថ្នាក់ចរាចរ ជនរងគ្រោះត្រូវរថយន្តសង្គ្រោះបន្ទាន់ ដឹកទៅមន្ទីរពេទ្យ
ចំណែកម៉ូតូ ត្រូវសមត្ថកិច្ចយកទៅរក្សាទុក នៅអធិការ ដ្ឋាននគរបាល ខណ្ឌដូនពេញ ដើម្បីដោះ
ស្រាយ ៕ 

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ