CamNews

តារា 

ឡូយកប់!! ទិដ្ឋភាពនិង វីដេអូរបស់ តួឯប្រុសស្រីក្នុងរឿង ទេពឥន្រ្ទីបក្សីស្នេហ៍ នៅក្នុងថ្ងៃមង្គលការ

ព័ត៌មានកំសាន្ត ៖ មង្គលការរបស់តារាប្រុសស្រី លោក Chen Xiao និងភរិយាគឺ តារាស្រី Michelle Chen បានធ្វើឡើងនៅក្នុងទីក្រុង ប៉េកាំង ។ 

ពិធីមង្គលការរបស់គូស្នេហ៍ល្បីឈ្មោះមួយគូនេះ បានធ្វើឲ្យក្រុមអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែពិធីមង្គលការនោះ បានប្រារព្ធឡើងយ៉ាងធំដុំ និងអធិមអធ្មមបំផុត ។ 

គួរបញ្ជាក់ឲ្យដឹងថា ពិធីមង្គលការនេះបានប្រារព្ធឡើងកាលពីថ្ងៃទី ១៩ ខែកក្កដានេះ នៅក្នុងទីក្រុងប៉េកាំង ។ ហើយកូនក្រមុំ និងកូនកំលោះ គឺជាសង្សារដែលស្រលាញ់គ្នាអស់រយៈពេលជាយូរណាស់មកហើយដែរ ។

មិនត្រឹមតែប៉ុណ្ណោះទេ លោក Chen Xiao ដែលត្រូវជាស្វាមី តារាស្រី Michelle Chen ក៏បានអះអាងថា ខ្លួននឹងស្រលាញ់ ហើយការពារ មើលថែប្រពន្ធឲ្យបានល្អបំផុត អស់មួយជិវិត ។

តោះទៅទស្សនាវីដេអូខាងក្រោមនេះ ជាមួយ Camnews ទាំងអស់គ្នា ៕














ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ kapook