ព័ត៌មានកំសាន្ត ៖ តារាសម្តែង Chen Xiao (陳曉) និង Michelle Chen (陳妍希) បានធ្លាក់ក្នុងអន្លង់ស្នេហ៍ រៀងៗខ្លួន បន្ទាប់ពីបានថតរឿង ជាមួយគ្នា ហើយមិនយូរប៉ុន្មាន ក៍បានទទួលសំណើរថា នឹងរៀបអាពាហ៍ពិពាហ៍ ជាមួយគ្នានៅក្នុងទីក្រុងប៉ារីស ថែមទៀតផង ។
ក្រោយមកក៍បានលឺ ដំណឹងថា ពួកគេបាន បែកគ្នាដោយសារតែ វប្បធម៌ ផ្សេងពីគ្នា នឹងពេលវេលាមិនសាកសម ។
ដោយយោងតាមរបាយការណ៍ពី គេហទំព័រ Asian E-News Portal បានឲ្យដឹងថា Michelle បានផ្ញើរសារ ទៅកាន់ Chen Xiao តាមបណ្តាញសង្គម Weibo ពេលនោះហើយបានធ្វើឲ្យ ពាក្យចចាមអារ៉ាម របស់ពួកគេ ដែលគេនិយាយថា បែកគ្នា គឺកាន់តែពិតប្រាកដហើយ ។
គេហទំព័ររបស់ ON.CC (東網) បានធ្វើការព្យាយាមទាក់ទង ទៅកាន់គូស្នេហ៍មួយគូនេះ ហើយអ្នកគ្រប់គ្រងរបស់ Chen Xiao ថែមទាំងបាននិយាយថា ជាគឺគ្រាន់តែជា ព័ត៌មានក្លែងក្លាយ តែប៉ុណ្ណោះ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ lollipop