CamNews

ប្លែកៗ 

ស្បែកជើងមួយគូថ្លៃជាងគេបំផុតនៅលើលោក

ក្រុមហ៊ុន​ Chipko ទើបនឹង​បង្ហាញផលិត​ផលរបស់ខ្លួនដែលមានតំលៃថ្លៃ"ដល់ក" ១៨,០០០​ដុល្លា។

មិនមែនថា មានតែស្បែកជើងរបស់ Christian Louboutin ឬ Jimmy Choo មានតំលែហួសពី
ការស្មាននោះទេ គឺសញ្ញាពាណិជ្ជកម្ម Chipko ក៏បានឧទ្ទេសនាមផលិតផលថ្មីដែលតំលៃ
ឡើងដល់១៨,០០០ដុល្លា។ នេះជាស្បែកជើងមួយគូដែលថ្លៃជាងគេបំផុតលើពិភពលោក។
ប៉ុន្តែ ក៏គួរឲ្យឆ្ងល់ថាស្បែកជើងមួយគូនេះគ្មានពេជ្រ ឬមាសមួយបន្តិចសោះ។ គេបានឲ្យដឹង
ថាស្បែកជើង នេះត្រូវបានគូរដោយវិចត្រករ David Palmer ផ្ទាល់។ ប្រាក់ចំណួលទាំងអស់
Chipko និងត្រូវប្រើសំរាប់អភិរក្ស ព្រៃត្រូពិកទំហំ៩លាន​ម៉ែត្រការ៉េដែលកំពុង​ប្រឈមមុខ​
នឹងគ្រោះថ្នាក់បំផ្លិចបំផ្លាញ់។

ប្រភព៖ VNN ។
ដោយ៖ ណាវី ។

Tags: