CamNews

សំណើច 

ប្រលងយកប័ណ្ណបើកបរ


ផ្លយបានទៅប្រលងយកប័ណ្ណបើកបរនៅសាលាបង្រៀនបើកបររថយន្តមួយនៅក្នុងភូមិរបស់វា
មុនពេលទៅប្រលងវាបានរៀបចំខ្លូនយ៉ាងសង្ហានិងមានជំនឿទុកចិត្តយ៉ាងខ្លំាងថាប្រាកដជា
ប្រលងជាប់។ ការប្រលងបានមកដល់ផ្លយបានបញ្ជេញសមត្ថភាពរបស់ខ្លូនដែលខ្លូនរហូត
ដល់បានជោគជ័យលើផ្នែកខាងអនុវត្តន៏ តែនៅសំនួរផ្ទាល់មាត់។
លោកគ្រូ: ជួយអបអរប្អូន ប្អូនបានជាប់ខាងអនុវត្តន៏ហើយ
ផ្លយ: មិនជាអី្វទេលោកគ្រូ ស្រួលៗចឹងខ្ញុំប្រលងទំាងបិទភ្នែក
លោកគ្រូ: បើចឹង ដល់ម៉ោងប្រលងទ្រីស្តីម្តង។ សំនួរសួរថា បើប្អូនកំពុងបើកឡាន
ខាងឆ្វេងមានស្រី្តពោះធំ ខាងស្តំាមានកូនក្មេង និងផ្នែកកណ្តាលមានសត្វឆ្កែមួយក្បាល
តើប្អូនសំរេ​ចចិត្តជិះឡានបុកមួយណា?
ផ្លយ: ហ៊ឹមខ្ញុំនឹងជិះបុកឆ្កែ ព្រោះតែស្រ្តីមានផ្ទៃពោះខ្លូនមួយជីវិតពីរ ហើយកូនក្មេងវាទើបតែធំ
និងមានអនាគតវែងឆ្ងាយ តែបើឆ្កែបុកវាចុះព្រោះវាជាសត្វចិញ្ចឹមតែប៉ុណ្ណោះ។
លោកគ្រូ: ចម្លើយដែលប្អូនបានឆ្លើយពិតជាពុំត្រឹមត្រូវទេ គឺប្អូនត្រូវធ្លាកជាស្វ័យប្រវតិ្ត
ផ្លយ: លោកគ្រូខ្ញុំឆ្លើយត្រូវហើយមានសំអាងច្បាស់លាស់ទៀតម៉េចថាខុស ចុះចម្លើយ
ត្រឹមត្រូវនោះ ឆ្លើយបែរណាទៅ?
លោកគ្រូ: មួយម៉ាត់យ៉ាងខ្លីមានន័យគ្រប់គ្រាន់ គឺ... ចាប់ហ្រ្វាំងណាអាអូន ។


ដោយ ខេមរៈ

Tags: