CamNews

តារា 

ចុម!​ អ្នកគ្រូ ផេនសុី និងស្វាមីលេងពណ៏លេច បែបនេះ មើលសឹងតែមិនស្គាល់ទាំងពីរនាក់ប្តីប្រពន្ធ

ព័ត៌មានកំសាន្ត ៖ តារាកំប្លែងថៃដែលកំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងប្រទេសកម្ពុជាយើង គឺនាង Tukky Sudarat ពេលនេះត្រូវគេហទំព័រផ្លូវការរបស់ប្រទេសបានចុះផ្សាយថា រូបនាងនិងមិត្តប្រុសទីបំផុតក៏បានដឹកដៃគ្នាចូលរោងការហើយ ។ 

ហើយអ្វីដែលកាន់តែចាប់អារម្មណ៍ជាងនេះទៅទៀត មុខមាត់ព្រមទាំងការស្លៀកពាក់របស់ស្វាមីរបស់ តារាកំប្លែងជើងចាស់រូបនេះ ពិតជាគូព្រេងដែលទេវតារៀបចំទុកឲ្យតាំងពីអតីតជាតិពិតមែន ព្រោះទាំងកំប្លែង និងមានអត្ដចរិកមិនខុសគ្នាពីនាង Tukky Sudarat ប៉ុន្មានទេ ។ 

ជាងនេះទៅទៀតស្វាមីថ្មោងថ្មីដែលទើបតែរៀបការនេះ បានធ្វើដំណើរទៅក្រេមទឹកឃ្មុំយ៉ាងសប្បាយក្រៃលែង ព្រមទាំងបង្ហោះរូបនៅលើគណនីផ្ទាល់ខ្លួនដោយបង្ហាញពីភាពផ្អែមល្អែមផង និងកំប្លែងផង ព្រមទាំងព័ណ៏សម្លៀកបំពាក់លេចធ្លោ ដល់ ក សឹងតែមើលមិនចង់ស្គាល់ ទៅហើយ ពិតជាធ្វើឲ្យមហាជនមិនសរសើរមិនបានឡើយ ៕








ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ kapook