(ភ្នំពេញ)៖ តារាចម្រៀងសិចស៊ី អ្នកនាង ឆៃ លីដាឡែន មុននេះបន្តិច បានបង្ហាញពីអារម្មណ៍ហួសចិត្តខ្លាំង ជាមួយបុរស ម្នាក់ ជាអ្នកលេងភ្លេងខ្មែរ ខណៈទទួលលុយកក់គេ ចំនួន៥០ដុល្លារ ហើយពេលដល់ថ្ងៃ បែរជាមិនទៅលេងភ្លេង ក្នុង មង្គលការមួយ រហូតធ្វើឲ្យសំអាងការ ដែលជាអ្នកទទួលបន្តនោះ មានការបាក់មុខមិនស្ទើរទេ។ មិនត្រឹមតែប៉ុណ្ណោះ បុគ្គលម្នាក់នេះបែរជាទម្លាក់កំហុស មកលើម្ចាស់សំអាងវិញទៀតផង។
តារាចម្រៀងយេៗអ្នកនាង ឆៃ លីដាឡែន បានបង្ហោះឃ្លីបវីដេអូ ភ្ជាប់ជាមួយការសរសេរសារដោយហួសចិត្តថា «ងាប់ហើយ មើលសម្តីអ្នកច្រៀងភ្លេងខ្មែរ លោកស្តាប់ហើយគ្រឿតណាស់ លោកទទួលលុយកក់គេហើយ អត់ទៅ លេងឲ្យគេ ហើយនៅសម្តីឈ្លើយទៀត ពេលទទួលលុយកក់គេហ្នឹង អត់សួរគេទេអី ថាលេងនៅកន្លែងណា? អ៉ីចឹងបើកភ្លេងខ្មែររកងាប់អីគេ នីមួយៗមិនថាភ្លេងខ្មែរ មិនថាភ្លេងសម័យ មិនថាសំអាងការ មិនថាអ្នកតែងផ្កា តែគេទទួលលុយកក់ហើយ គឺគេទទួលខុសត្រូវដល់ម៉ោងលេង គេទៅដល់កន្លែងហើយ!»។
អ្នកនាង ឆៃ លីដាឡែន បានបញ្ជាក់បន្ថែមថា «បើយើងមិនស្គាល់ យើងគួរតែខលទៅសួរម្ចាស់សំអាងការ ដែលគេជាអ្នកកក់លុយយើង មិនមែនឲ្យគេខលតាមយើងទេ គេក៏រវល់របស់គេដែរ លោកអ្នកភ្លេងឫកធំ ខ្ញុំនិយាយនេះ ព្រោះគ្រួសារខ្ញុំមានជួលទាំងភ្លេងខ្មែរ និងសម័យ មិនឫកធំ ហើយសម្តីឈ្លើយដាក់គេអ៉ីចឹងទេ ខ្ញុំទើបតែជួបទេ លោកអើយ មើលវីដេអូនេះហើយក្តៅចិត្តម៉ង បើជួបខាងក្រៅដឹងតែ…។ បើបងប្អូន ណាយល់ ដូចខ្ញុំសូម like or comments n share ឲ្យលោកបងអ្នកភ្លេងឫកធំ បានឃើញផង !»៕
ដើម្បីចង់ដឹងកាន់តែច្បាស់ សូមប្រិយមិត្តទស្សនានូវឃ្លីបវីដេអូខាងក្រោមនេះទាំងអស់គ្នាថា តើសម្លេង ឆ្លើយឆ្លង តាមទូរស័ព្ទ រវាងម្ចាស់សំអាងការ និងអ្នកលេងភ្លេងខ្មែរនេះ មានការប្រកែកគ្នាតឹងសរសៃក យ៉ាងណានោះ?






