ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា អាកាសធាតុនៅកម្ពុជា នឹងចាប់ផ្តើមចុះត្រជាក់ខ្លាំង រយៈពេលមួយសប្តាហ៍ ចាប់ពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៤នេះតទៅ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និង ឧតុនិយម ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលទទួ លបាននៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៤នេះ បានឲ្យដឹងថា តំបន់ភ្នំ និងតំបន់ខ្ពង់រាប រួមមានតំបន់ជួរខ្នងភ្នំដងរែក ខេត្តឧត្តរមានជ័យ ព្រះវិហារ មណ្ឌលគិរី និងខេត្តរតនគិរី សីតុណ្ហភាពអប្បបរមា មានពី ១៥-១៧អង្សាសេ សីតុ ណ្ហហភាពអតិបរមា មានពី ២៥-២៧អង្សាសេ។
សេចក្តីជូនដំណឹងបន្តថា សម្រាប់ខេត្តបន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ក្រចេះ និង ខេត្តស្ទឹងត្រែង សីតុណ្ហភាពអប្បបរមា មានពី ១៧-១៩អង្សាសេ សីតុណ្ហភាពអតិបរមា មានពី ២៦- ២៩អង្សាសេ។
សម្រាប់រាជធានីភ្នំពេញ ខេត្តពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ស្ពឺ កណ្តាល ព្រៃវែង ស្វាយរៀង និងខេត្តតាកែវ សីតុ ណ្ហភាពអប្បបរមា មានពី១៨-២០អង្សាសេ សីតុណ្ហភាពអតិបរមា មានពី ២៨-៣១អង្សាសេ។ ដោយឡែកខេត្ត កោះកុង ព្រះសីហនុ និងខេត្តកែប សីតុណ្ហភាពអប្បបរមា មានពី ២២-២៤អង្សាសេ សីតុណ្ហភាពអតិបរមា មាន ពី ៣១-៣៣អង្សាសេ។
លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម តាមរយៈសេចក្តីជូនដំណឹង បានអំពាវនាវ ដល់ សាធារណជន ជាពិសេសវិរៈកងទ័ព ដែលកំពុងឈរជើងតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ បង្កើនការយកចិត្តទុក ដាក់ប្រុងប្រយ័ត្នខ្ពស់ ចំពោះស្ថានភាពអាកាសធាតុ ដែលចុះត្រជាក់នេះ៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល