CamNews

ប្លែកៗ 

ស្រ្តីម្នាក់ផឹកប៊ីយែរ ១៤លីត្រក្នុងមួយថ្ងៃ តែមិនស្លាប់

ស្រ្តីជនជាតិអង់គ្លេសអាយុ៣១ឆ្នាំម្នាក់ ឈ្មោះ Dawn Marsden បានផឹកប៊ីយែរជាង ១៤លីត្រ
ក្នុងមួយថ្ងៃ។ អ្នកវិទ្យាសាស្រ្ត បានឲ្យដឹងថា តាមធម្មតា ស្រ្តីនោះបានស្លាប់បាត់ទៅហើយ
ដោយសារការផឹកច្រើនហួសហេតុបែបនេះ។ ប៉ុន្តែ ជាការពិតគាត់នៅរស់នៅឡើយ ពីព្រោះ
ខ្លួនគាត់ ​ត្រូវបានហ្វឺកហ្វឹន​នឹងការផឹកកំរិតប៊ីយែរ​នោះជារៀងរាល់ថ្ងៃហើយ។
ដោយសារការបាត់បង់ការងារធ្វើ អ្នកម្តាយឈ្មោះ Marsden ដែលមានកូនមួយនេះបាន
ចំណាយ​មួយថ្ងៃ​របស់ខ្លួន សំរាប់តែផឹកប៊ីយែរ និងទៅលួចរបស់គេតែប៉ុណ្ណោះ។ គាត់អាច
ផឹកបាន ១៦លីត្រក្នុងមួយថ្ងៃ។ អ្នកវិទ្យាសាស្រ្តក៏បានឲ្យដឹងថា កំរិតប៊ីយែរដែលគាត់​ផឹក
ក្នុង​មួយថ្ងៃនេះគឺស្មើរនឹងកំ​រិត​កំណត់​សុវត្ថិភាព​ដែលស្រ្តីម្នាក់ផឹកក្នុងមួយខែ។តាមប្រភព
​ព័ត៌មាន The Sun បានឲ្យដឹងថា Marsden ទើបនឹងត្រូវគេដាក់ពាក្យបណ្តឹង​ទៅតុលាកា​រ​
ពីបទលួចសាច់ជ្រូក ១០កញ្ចប់ នៅផ្សារទំនើប ហើយយកទៅលក់ក្នុងតំលៃ១ផោនមួយ
កញ្ចប់។
ដោយស្ថានភាពញៀនខ្លាំងពេករបស់គាត់ តុលាការបានសម្រេចចិត្ត​ឲ្យកូនស្រី​អាយុ២ឆ្នាំ​
របស់គាត់ឲ្យគ្រួសារផ្សេងចិញ្ចឹម។

ប្រភព៖ tinmoi, vnexpress.
ដោយ៖ មិនា.

Tags: