CamNews

ព័ត៌មានជាតិ 

ប្រធានសាខា ពន្ធដារខណ្ឌចំនួន៦ នៅរាជធានីភ្នំពេញ ត្រូវបានផ្លាស់ប្តូរ នាព្រឹកនេះ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៣នេះ នៅសាលាក្រុងភ្នំពេញ មានពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំង ប្រធាន សាខាពន្ធដារខណ្ឌ ចំនួន៦ មាន ខណ្ឌចំការមន, ទួលគោក, ៧មករា, ប្ញស្សីកែវ, សែនសុខ, និងខណ្ឌ ដង្កោ នៃអគ្គនាយកដ្ឋានពន្ធដារ។

យោងតាមប្រកាសលេខ ១២៥១ សហវ/ប្រក ចុះថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៣ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពី ការផ្ទេរភារកិច្ច និងតែងតាំងមន្ត្រីរាជការពន្ធដារទាំង៦រូបនេះ បានឲ្យដឹងថា ១. លោក ទី សុខុន ពីប្រធាន សាខាពន្ធដារខេត្តបាត់ដំបង ជាប្រធានសាខាពន្ធដារ ខណ្ឌចំការមន, ២. លោក យិន ចិន្តាវុឌ្ឍ ពីអនុប្រធានសាខា ពន្ធដារខណ្ឌចំការមន ជាប្រធានសាខាពន្ធដារខណ្ឌទួលគោក, ៣. លោក មុត ណុប ពីអនុប្រធាននាយកដ្ឋាន សវនកម្មសហគ្រាស ជាប្រធានសាខាពន្ធដារខណ្ឌ៧មករា, ៤. លោក ស៊ី សុទ្ធច័ន្ទដា ពីអនុប្រធានសាខាពន្ធដារ ខណ្ឌប្ញស្សីកែវ ជាប្រធានសាខាពន្ធដារខណ្ឌប្ញស្សីកែវ ជំនួសលោក ឈឹម ម៉េងហុង ដែលបានទទួលភារកិច្ចថ្មី, ៥. លោក ហៀង ស៊្រុន ពីអនុប្រធានសាខាពន្ធដារខណ្ឌប្ញស្សីកែវ ជាប្រធានសាខាពន្ធដារខណ្ឌសែនសុខ និង៦. លោក ទេព វិសិដ្ឋ ពីអនុប្រធានសាខាពន្ធដារខេត្តព្រះសីហនុ ជាប្រធានសាខាពន្ធដារខណ្ឌដង្កោ។

ក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងប្រធានសាខាពន្ធដារខណ្ឌចំនួន៦ នាព្រឹកនេះ អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស ជាគណៈអធិបតីភាព និងលោក គង់ វិបុល ជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ នៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានផ្តល់អនុសាសន៍មួយចំនួនផងដែរ៕

Photo by DAP-News

Photo by DAP-News

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: National News