កំពង់ស្ពឺៈ ក្រោយពីមានករណីដាក់បង្កៃ គ្រាប់បែកបំផ្ទុះបំផ្លាញទីស្នាក់ការគណបក្ស ប្រជាជនកម្ពុជា
នៅស្រុកគងពិសីរួចមក នៅ ពេលនេះកម្លាំងសមត្ថកិច្ចចម្រុះរបស់ខេត្ដ កំពង់ស្ពឺ រួមទាំងនគរបាល
អាវុធហត្ថ និង កម្លាំងសមត្ថកិច្ចថ្នាក់ជាតិ បាន និងកំពុងធ្វើ ការស៊ើបអង្កេត យ៉ាងយកចិត្ដទុកដាក់
ចំពោះករណីនេះ ។
ស្នងការរងនគរបាល និងជាប្រធាន ការិយាល័យកណ្ដាលយុត្ដិធម៌ ខេត្ដកំពង់ស្ពឺ លោក សោម ដារ៉ា
បានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលតាមទូរស័ព្ទថា “សមត្ថ កិច្ចកំពុងស៊ើបអង្កេត និង ធ្វើការ
ស្រាវជ្រាវ ចំពោះករណីនេះ។ លោក សោម ដារ៉ា បានបញ្ជាក់នៅព្រឹកថ្ងៃទី១៥ ខែសីហា នេះ ទៀត
ថា យោងតាមសាក្សីដែលឃើញហេតុ ការណ៍នេះ បានបញ្ជាក់ប្រាប់សមត្ថកិច្ចថា មុនពេលកើត
ហេតុ មានមនុស្សប្រុស ២នាក់ ប៉ុន្ដែ វាមិនទាន់ច្បាស់នៅឡើយទេ ដោយរង់ចាំការស៊ើបអង្កេត និង
ស្រាវជ្រាវ ជាមុនសិន ។
បើតាមលោកស្នងការរង នៅ ពេលនេះ ការស៊ើបអង្កេតនឹងមានការចូល រួមពីមន្ដ្រីរបស់ស៊ីម៉ាស់
នគរបាលបច្ចេក ទេស ដើម្បីធ្វើកោសល្យវិច័យ នៅកន្លែង កើតហេតុ ពីព្រោះជនបង្កបានដាក់បំផ្ទុះ
គ្រាប់បែកប្រភេទម្សៅតេអ៊ិនតេ ។ យ៉ាង ណាក៏ដោយ សម្រាប់ហេតុការណ៍បំផ្ទុះ គ្រាប់បែកខាងលើ
នេះ ត្រូវបានលោក សោម ដារ៉ា ប្រាប់ថា មិនបណ្ដាលឱ្យនរណា ម្នាក់ រងគ្រោះថ្នាក់ឡើយ គ្រាន់តែ
បំផ្លាញ ស្លាកគណបក្សប្រជាជនបាក់ធ្លាក់ដល់ដី និងទីស្នាក់ការប៉ុណ្ណោះ ។
អធិការនគរបាល ស្រុកគងពិសីលោក ខែម ប៉ាន់ណារ៉ា បានឱ្យដឹងថា ករណីបំផ្ទុះគ្រាប់បែកបំផ្លាញ
ទីស្នាក់ការគណបក្សប្រជាជនខាងលើនេះ បានកើតឡើងកាលពីវេលា ម៉ោង ៩ និង ៤៥នាទីយប់
ថ្ងៃទី១៤ ខែ សីហា ឆ្នាំ២០១៣ ៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល