CamNews

ព័ត៌មានជាតិ 

កម្មករ ការដ្ឋានធ្យូងថ្ម ស្រុកស្ទឹងហាវ ធ្លាក់ពីលើអគារ ជាន់ទី៩ បាក់ថ្គាម រងរបួស យ៉ាងធ្ងន់ធ្ងរ

ព្រះសីហនុ ៖ កាលពីវេលាម៉ោង ៩ និង ២០នាទីព្រឹក ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៣ នៅក្នុង
រោងចក្រធ្យូងថ្ម ស្ថិត ក្នុងក្រុមទី៦ ភូមិ២ ឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មានគ្រោះ
ថ្នាក់ ធ្លាក់កម្មករ សំណង់ម្នាក់ពីអគារ ជាន់ទី៩ ម្នាក់ ហើយត្រូវបានខាងក្រុមហ៊ុន ធ្យូងថ្ម ដឹក
ជញ្ជូនទៅសង្គ្រោះ នៅគ្លីនិកឯកជន បន្ទាប់មកក៏ដឹកជញ្ជូន បន្ត ទៅជួយសង្គ្រោះ នៅរាជធានី
ភ្នំពេញ បន្ទាប់ពីសភាពរបួស របស់ជនរងគ្រោះ មានសភាពធ្ងន់ធ្ងរ ។

យោងតាមប្រភពព័ត៌មាន ពីកម្លាំងសមត្ថកិច្ច នៅកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះ
ដែលធ្លាក់ពីលើអគារ នេះ មានឈ្មោះ  ប៉ៅ ភា ភេទប្រុស អាយុ ២៦ឆ្នាំ មានមុខរបរ កម្មករ
សំណង់ មានស្រុកកំណើត ភូមិឆឹះ ឃុំ ត្រឡាច ស្រុកទ្រាំង ខេត្តតាកែវ បច្ចុប្បន្ន ស្នាក់នៅក្នុង
រោងចក្រ ធ្យូងថ្ម ស្ថិតក្នុងក្រុមទី៦ ភូមិ២ ឃុំកំពេញ ស្រុក ស្ទឹងហាវ ខេត្តព្រះសីហនុ បានរង
របួសធ្ងន់ ដោយសារធ្លាក់ពីលើអគារជាន់ទី៩ នៃការដ្ឋានធ្យូងថ្ម ខណៈកម្មកររូប នោះ កំពុងបំ
ពេញការងារ ដូចសព្វមួយដង ។

វេជ្ជបណ្ឌិត នៅគ្លីនិកឯកជន បានមានប្រសាសន៍ថា ជនរងគ្រោះបានរងរបួសបាក់ថ្កាម  បាក់
ជើង រងរបួសធ្ងន់ ចាំ បាច់ត្រូវទៅសង្គ្រោះនៅរាជធានីភ្នំពេញ ។ ដោយពិនិត្យតាមសភាពរបួស
នេះ លោកវេជ្ជបណ្ឌិត បានបញ្ជាក់ប្រាប់ ថា ជនរងគ្រោះមិនប៉ះពាល់ដល់អាយុជីវិតទេ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ