CamNews

ប្លែកៗ 

រឿងបោកប្រាស់ ៥ រឿងដែលមនុស្សនាំគ្នាជឿ

ជាធម្មតាទេការជឿជាក់របស់មនុស្សគឺជាភាពងាយរងគ្រោះបំផុត ដូចជាគេតែងតែនិយាយថា
"ពាក្យចាស់ពោលថា" ចុះសម្រាប់អ្នកវិញគិតយ៉ាងណាដែរនៅពេលដែលឮពាក្យនេះ? ខាង
ក្រោមនេះគឺជារឿងបោកប្រាស់ ៥ យ៉ាងដែលមនុស្សជឿតគ្នាមកដល់សព្វថ្ងៃ។
១. គេថាអាចមើលឃើញ មហាកំផែងប្រទេសចិន ពីលើក្រៅអវកាស

នេះមិនមែនជាការពិតនោះទេដែលគេអាចមើលឃើញមហាកំផែងពីលើអវកាសមកនោះ! វាគឺ
គ្រាន់តែជាពាក្យចាស់ៗនិយាយដើម្បីអោយក្មេងៗ មានភាពភ្ញាក់ផ្អើលប៉ុណ្ណោះ ព្រោះអ្នកអាច
មើលរូបខាងក្រោមនេះបាន រូបខាងក្រោមនេះគឺថតត្រឹមកំពស់ ១៨០ Mile ពីលើដីប៉ុណ្ណោះតែ
លោកអ្នកអាចរកឃើញមហាកំផែងទេ? ត្រឹម ១៨០ Mile ពីផ្ទៃដីគឺពិបាកមើលយ៉ាងនេះទៅ
ហើយចុះទំរាំមើលពីអវកាសមកនោះ?

២. បោះកាក់ពីលើកំពូល Empire State Building អាចធ្លាក់មកសម្លាប់មនុស្សម្នាក់បាន
នេះមិនមែនជាការពិតសោះឡើយព្រោះទោះបីជាអាគារនេះត្រូវបានគេចាត់ចូលជាអាគារក្នុង
ចំណោមអាគារខ្ពស់ជាងគេក្នុងពិភពលោកក៏ដោយ ក៏អ្នកវិទ្យាសាស្រ្តបានបកស្រាយហើយថា
គ្រាន់តែកាក់ធ្លាក់មកពីលើកំពូល Empire State Building មិនអាចធ្លាក់មកបុកជាប្រហោងពីលើ
ក្បាលមនុស្សបានឡើយ។
៣. មនុស្សប្រើប្រាស់ខួរក្បាលត្រឹម ១០ ផ្នែក

នេះគឺជារឿងមួយដែលត្រូវបានគេយកទៅសិក្សាហើយចេញលទ្ធផលដ៏សែនហួសចិត្ត!  ការពិតទៅ
ខួរក្បាលរបស់មនុស្ស មានរឿងច្រើនដែលត្រូវប្រើប្រាស់ ហើយក្នុងមួយថ្ងៃទោះបីជាគ្មានរឿងសំខាន់
ក៏ខួរក្បាលរបស់មនុស្សគ្រប់រូបត្រូវប្រើអស់ច្រើនជាង ១០ ភាគដែរ!
៤. មនុស្សមានវិញ្ញាណ ៥

នេះគឺជាការសិក្សាតាំងពីសម័យដើមមកដែលគេថាមនុស្សមានញ្ញាណ ៥ តែបើតាមការសិក្សាដដែលៗ
បានអោយឃើញថាមនុស្សមិនមែនប្រើញ្ញាណតែប្រាំនេះទេមនុស្សមានសមត្ថភាពក្នុងការកំណត់ផ្សេង
ដូចជាកំណត់ពេលវេលាក្នុងការឃ្លាន ទ្រាំ ក្រោកពីគេង និងទប់លំនឹងជាដើម ដែលរាប់ទៅជាង ២០
ញ្ញាណឯនោះ។
៥. គោខឹងពេលឃើញពណ៌ក្រហម

រឿងនេះត្រូវបានគេចាត់ចូលជាចំណេះដឹងទូទៅតែចៃដន្យអីគេពិសោធន៍ឃើញថាគោប្រភេទនេះ
គឺជាសត្វដែលខ្វាក់ពណ៌ វាមើលឃើញតែពណ៌ស និងខ្មៅ ប៉ុណ្ណោះគឺដូចជាសត្ចឆ្កែដែរ។ ហើយ
កាលដែលគេឃើញថាគោដេញជល់ក្រណាត់ក្រហមនោះគឺគ្រាន់តែកាយវិការអ្នកលេងជាមួយ
ក្រណាត់នោះធ្វើអោយវារមាសស្នែងតែប៉ុណ្ណោះ។

ដោយ៖ វឌ្ឍនា
ប្រភពពី៖ vyperlook