CamNews

ព័ត៌មានជាតិ 

ស្រ្តីម្នាក់ត្រូវ គេបន្លំលួចកូន ទើបនឹងកើត បានប៉ុន្មានម៉ោង នៅមន្ទីរពេទ្យ បង្អែកមានជ័យ

ភ្នំពេញ : ស្រ្តីម្នាក់ដែល ទើបសម្រាលបានកូនប្រុសមួយ ហើយត្រូវស្រ្តីម្នាក់ផ្សេងទៀត បន្លំលួច
យកទៅបាត់ កាលវេលារសៀល ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៣ នៅមន្ទីរពេទ្យបង្អែកមានជ័យ ស្ថិត
នៅភូមិដើមម៉ាក់ក្លឿ សង្កាត់ច្បារអំពៅទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមស្រ្តីជាម្តាយ ទារក ដែលត្រូវបានគេបន្លំលួចយក ទៅបាត់នោះបាននិយាយ រៀបរាប់ទាំង
ទឹកភ្នែក សស្រាក់ថា នៅម៉ោងប្រហែល២រសៀល ថ្ងៃទី២១ ខែតុលានេះ មានស្រ្តីម្នាក់បានមក
សួរនាំខ្លួនពីរឿងកូន ហើយក៏បាន ធានានាំយកកូនរបស់ខ្លួនទៅងូតទឹកឲ្យ ពេលនោះម្តាយ ក៏
បានប្រគល់កូនខ្លួនឲ្យទៅស្រ្តីរូបនោះ យកទៅងូតទឹក និងដោយអស់កម្លាំង ក្រោយពីសម្រាល
កូន កាលពីព្រឹកផងនោះ ខ្លួនដែលជាម្តាយក៏លង់លក់ មួយសន្ទុះ ពេលក្រោកឡើងវិញ មិន
ឃើញស្រ្តីនោះ យកកូនរបស់ខ្លួន មកឲ្យពីងូតទឹកវិញ និងបានសួរ អ្នកជំងឺក្បែរៗនោះ ថាមិន
បានឃើញអ្នកណា យលកកូនមកទេ ទើបមានការភ្ញាក់ផ្អើលឆោឡោឡើងនាម៉ោង ជិត៦ល្ងាច
នេះ ។

ស្រ្តីជាម្តាយ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២១ ខែតុលានេះ ខ្លួនបានចូលមកសម្រាលកូន នៅក្នុង
មន្ទីរពេទ្យបង្អែក មានជ័យ ហើយបានសម្រាល កូនប្រុសមួយ មានទម្ងន់ ២,៥គីឡូក្រាម កូន
ប្រុសនេះ សុខភាពល្អ និងស្អាតណាស់ ។

លោក ពៅ ហួត ចៅសង្កាត់ ច្បារអំពៅទី១ បានឲ្យដឹងថា ស្រ្តីដែលគេលួចយកកូននេះ មាន
ឈ្មោះ កូវ ស្រីលក្ខណ៍ អាយុ ១៨ឆ្នាំ និងប្តីឈ្មោះ ឈិត ពៅ អាយុ២២ឆ្នាំ ជាកម្មករ ស្នាក់នៅ
ផ្ទះជួល ភូមិដើមស្លែង សង្កាត់ច្បារអំពៅទី២ ខណ្ឌមានជ័យ ។

លោកចៅសង្កាត់បញ្ជាក់ ទៀតថា រហូតមកព្រលប់ នេះ ទើបមាន ការផ្អើលឆោ ឡោឡើងនោះ
មិនដឹងថា ស្រ្តីដែលបន្លំលួចយកទៅនោះ មិនដឹងថា យកទៅដក់ទីណានោះទេ ប៉ុន្តែមានព័ត៌មាន
ថា មានគេប្រទះឃើញស្រ្តី និងទារកម្នាក់ ធ្វើដំណើរដោយម៉ូតូកង់បី តាមបណ្តោយ ផ្លូវត្រសក់
ផ្អែម ស្ថិតក្នុងខណ្ឌចំការមន ឆ្ពោះទៅទឹកដី ខណ្ឌដូនពេញ ប៉ុន្តែស្ថិតក្នុងភាពប៉ាន់ស្មាន ប៉ុណ្ណោះ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: National News