លោក Ed Sheeran តារាចម្រៀង និងអ្នកនិពន្ធទំនុកច្រៀង បានឈ្នះពានរង្វាន់សម្រាប់ 'Best Pop Solo Performance' លើដៃគូប្រកួតស្រីៗទាំងអស់ ប៉ុន្តែបែបជាទទួលបានការមិនពេញចិត្តទៅវិញ។
លោក Sheeran ដែលពុំមានវត្តមាននោះ បានឈ្នះពានរង្វាន់សម្រាប់បទចម្រៀង ‘Shape Of You’ លើដៃគូប្រកួតដូចជា Kesha, Kelly Clarkson, Lady Gaga និង Pink។
ស្របពេលនោះដែល មានអ្នកទស្សនាមួយចំនួនបានសម្តែងការមិនពេញចិត្ត ហើយបានសរសេរវាទៅលើបណ្តាញសង្គម Twitter។ ពួកគេគិតថាពានរង្វាន់នោះគួរតែបានទៅលើ កញ្ញា Kesha វិញ។
អ្នកប្រើប្រាស់បណ្តាញសង្គម Twitter ម្នាក់បានសរសេរថា៖ «ខ្ញុំមិនយល់ថា ហេតុអ្វីបានជា Ed Sheeran ឈ្នះ 'Best Pop Solo Performance' ពី Kesha ទៅវិញ។ នាងបានបង្កើតបទចម្រៀងដែលនិយាយពីការយកឈ្នះលើការរំលោភបំពានផ្លូវភេទ»។
ចំណែកឯអ្នកប្រើប្រាស់បណ្តាញសង្គម Twitter ម្នាក់ទៀតបានបន្ថែមថា៖ « Kesha បានធ្លាក់ក្នុងនរក ហើយត្រឡប់មកវិញ ដើម្បីចេញបទ Praying តែបានជាធ្លាក់ទៅលើបទចម្រៀងរបស់ Ed Sheeran ដែលនិយាយអំពីការចូលចិត្តរបស់គាត់លើរាងកាយរបស់ស្រ្តីទៅវិញ»។
តើអ្នកយល់យ៉ាងណាដែរ?
ប្រភព៖ NME