ព័ត៌មានកំសាន្ត ៖ Michelle Chen និង Chen Xiao អ្នកទាំងពីរ បានលង់ស្រលាញ់គ្នាបន្ទាប់ពីបាន ធ្វើការថតខ្សែភាពយន្តដ៍រ៉ូមែនទិចមួយ ដែលមានចំណងជើងថា The Romance of the Condor Heroes ។
ពួកគេបានធ្វើការប្រកាស អំពីទំនាក់ទំនងរបស់ពួកគេ កាលពីខែសីហាថា Michelle បានយល់ព្រមក្នុងការស្នើរសុំរៀបការ របស់ Chen Xiao បន្ទាប់ពីបាន ចូលស្តីដណ្តឹងបាន ២ ខែ ដែលត្រឹមត្រូវទៅតាមច្បាប់ ។
ការពិតទៅគូស្នេហ៍ទាំង ២ នេះមានការឈ្លោះប្រកែកគ្នាបន្តិចបន្តួច ប៉ុន្តែអ្នករាល់គ្នាបែរជារំពឹងថា អាពាហ៍ពិពាហ៍នឹងត្រូវបានកើតឡើងនាពេលខាងមុខនេះទៅវិញ ។
ដោយយោងទៅតាមគេហទំព័រ Asian E-News Portal វាគ្រាន់តែជាពាក្យចចាមអារាមនោះទេដែលថា គូស្នេហ៍នេះនឹង ត្រូវរៀបការនៅក្នុងខែកក្កដានោះ ។
តែផ្ទុយទៅវិញពួកគេបាននិយាយថា ការរៀបអាពាហ៍ពិពាហ៍នេះនឹង ប្រព្រឹត្តទៅនៅចុងឆ្នាំនេះជំនួសវិញ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ lollipop