CamNews

ព័ត៌មានជាតិ 

កញ្ញា ធី សុវណ្ណថា ៖ «ខ្ញុំអស់កម្លាំងខ្លាំងណាស់ ឈឺចាប់ណាស់ ព្រោះគេព្រួតគ្នាសើចចម្អកខ្ញុំ»

ភ្នំពេញ ៖ បន្ទាប់ពីក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសពី លទ្ធផលបាក់ឌុប ហើយក្នុងលទ្ធផលជាផ្លូវការ ទូទាំងប្រទេសនោះ មិនមានឈ្មោះ ធី សុវណ្ណថានោះឡើយ។ ស្របពេលជាមួយ នឹងការប្រឡងធ្លាក់របស់កញ្ញា ធី សុវណ្ណថា សារព័ត៌មានជាច្រើននៅកម្ពុជាបានចេញផ្សព្វផ្សាយអំពីការប្រឡងធ្លាក់របស់ ធី សុវណ្ណថា ដែលជាសកម្មជនដ៏សកម្មមួយរូប ប្រឆាំងរដ្ឋាភិបាល ដែលកំពុងដឹកនាំកាន់អំណាច នាពេលបច្ចុប្បន្ន។

បន្ទាប់ពីប្រកាសលទ្ធផលត្រឹមរយៈពេល២ថ្ងៃ កញ្ញា ធី សុវណ្ណថា ក៏បានបង្ហាញនៅលើFacebook របស់នាងថា រូបគាត់ពិតជានឿយហត់ អស់កម្លាំង និងឈឺចាប់ណាស់ ព្រោះតែប្រព័ន្ធផ្សព្វផ្សាយជាច្រើននៅកម្ពុជា ចុះផ្សាយចម្អក មើលងាយនាង ។

កញ្ញា ធី សុវណ្ណថា បានសរសេរលើFacebook ថា «ខ្ញុំប្រឡងទាំងភាពជឿជាក់ និងក្តីសង្ឃឹម តែលទ្ធផលរបស់ខ្ញុំ បែរជា (ធ្លាក់យ៉ាងអាម៉ាស) សារព័ត៌មានស្ទើរទាំងអស់ ដែលគាំទ្រCPP និង អ្នកគាំទ្រCPPជាច្រើន ព្រួតគ្នាសើចចំអក មើលងាយខ្ញុំ ខ្ញុំមានអារម្មណ៍ថាៈ អស់កម្លាំងណាស់ ឈឺចិត្តណាស់»។

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP