ស្ទើតែមិនគួរឲ្យជឿ ៖ ម្តាយរបស់ក្មេងប្រុសម្នាក់ អាយុ 17 ខែ ភ្ញាក់ផ្អើលខ្លាំងណាស់ ហើយភ័យខ្លាច នៅពេលដែលកូនប្រុស របស់នាងបានរត់ ទៅផ្ទះវិញ ដោយមានឈាមនៅក្នុង មាត់ និងនៅលើ ដៃរបស់គាត់ និងពស់ដ៏កាចសាហាវមួយក្បាល ដែលមានពិសខ្លាំង ដោយអាចសម្លាប់មនុស្សបានដោយងាយ។ អ្វីដែលនឹកស្មានមិនដល់ កូនប្រុសនោះ បានសម្លាប់ ពស់មួយក្បាលនោះ ដោយខាំវា ខណៈពេលដែលគាត់កំពុងតែលេង នៅក្នុងសួនច្បារ។
ហេតុការណ៍នេះបានកើតឡើង នៅទីប្រជុំជន Mostardas នៅក្នុងទីក្រុង Rio Grande Sul ភាគខាងត្បូង ប្រទេសប្រេស៊ីល នៅថ្ងៃអាទិត្យនេះ។
Jain Ferreira Figueira ដែលមានវ័យ 19 ឆ្នាំ បានប្រាប់ G1 ឲ្យដឹងថា កូនប្រុសរបស់គាត់ Lorenzo គឺកំពុងលេងនៅក្នុងសួន ជ មួយនឹង សត្វឆ្កែមួយ ហើយនាងបានទៅ មើលថាតើនឹង មានអ្វីកើតឡើង។
ប៉ុន្តែកូនខ្ញុំគឺបាន នៅក្នុងបន្ទប់ ជាមួយនឹងសត្វពស់ នៅក្នុងមាត់ របស់គាត់រួចទៅហើយ នេះបើតាមការលើកឡើងពីសំណាក់ស្រ្តីជាម្តាយ។ Jaine នាងបាននិយាយថា ពេលឃើញឈាមនៅលើ មាត់កូនប្រុសរបស់នាង នាងបានស្រែកឲ្យ ស្វាមីរបស់នាង Lucier de Souza ដែលមានវ័យ 22 ឆ្នាំ។
ភ្លាមៗនោះ ឪពុកម្តាយទាំងពីររូបនោះ បានយកកូនប្រុសតូចទៅកាន់ មន្ទីរពេទ្យ Sao Luiz ដែលមានចំងាយប្រហែលជា 175 គីឡូម៉ែត្រពីទីក្រុង Porto Alegre រដ្ឋធានី Rio Grande Sul។
ពួកគេបានយក ពស់ ពីដៃកូនរបស់ពួកគេ ដាក់នៅក្នុងដបហើយនាំវា ទៅមន្ទីរពេទ្យ ដើម្បីកំណត់អត្តសញ្ញាណ។
ជាការពិត ពស់មួយក្បាលនោះ តាមពិត ជាពស់អត្តឃាត មានពិសអាក្រក់បំផុត រស់នៅតាមបណ្តាប្រទេសមួយចំនួនដូចជា ៖ ប្រទេស Brazil, Argentina និង Paraguay។ បើមិនមានជំនួយ ផ្នែកវេជ្ជសាស្រ្តទេ ពស់នេះ ខាំអាច មានគ្រោះថ្នាក់ដល់ជីវិត និងរោគសញ្ញា រួមមានដូចជា ការហូរឈាម និងខ្សោយតម្រងនោម។
ដំបូងឪពុកម្តាយ គិតថាឆ្កែនេះ បានសម្លាប់ពស់វែក ប៉ុន្តែគ្រូពេទ្យ Gilmar Carteri បាននិយាយថា វាប្រហែលជា ក្មេងប្រុសម្នាក់នេះ ដែលបានសម្លាប់ សត្វពស់ ដោយខ្លួនឯងបាន។ វេជ្ជបណ្ឌិត Carteri បន្តឲ្យដឹងថា ក្មេងប្រុសតូចរួបនេះ បានខាំពស់ ត្រង់ចំនុចជិតក្បាល ដែលជា ចំនុចមួយ លែងអោយពស់រើ ឬទៅណាលែងរួច ក៏ដូចជា ជាការរារាំង កុំឲ្យខាំខ្លួនគាត់ជាដើម។ ជាការពិត វិនាទី ឧបទ្ទេវហេតុកើតឡើង ក្មេងប្រុសបានលើកពស់នោះឡើង ដោយគិតថា វាគឺជារបស់ក្មេងលេង ឬគិតម្យ៉ាងទៀត អាចនិយាយបានថា ជា សភាវគតិ ការពារខ្លួន៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ RT