ភ្នំពេញ ៖ យោងតាមការបង្ហោះរបស់ កូនស្រីអ្នកឧកញ៉ា លី យ៉ុងផាត់ និងស្វាមី មហាជនបានសង្កេតឃើញថា ជីវិតគូស្វាមីភរិយារបស់លោកកូនអ្នកឧកញ៉ា ពិតជាទទួលបានសុភមង្គលកាន់តែច្រើនឡើងៗ ក្រោយពីរៀបការរួច ។
គួូរបញ្ជាក់ឲ្យដឹងថា ពិធីរៀបអាពាហ៍ពិពាហ៍កូនប្រុស លោកឧកញ៉ា កុក អាន និង កូនស្រី អ្នកឧកញ៉ា លី យ៉ុងផាត់ ត្រូវបានរៀបចំឡើងនៅឯសណ្ឋាគារ Garden City ដែលជាសណ្ឋាគារលំដាប់កំពូលមួយនៅកម្ពុជា ដែលស្ថិតនៅក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ អាពាហ៍ពិពាហ៍ ដែលមានរយៈពេល២ថ្ងៃ គឺថ្ងៃទី៨ និងទី៩ ខែមីនា ឆ្នាំ២០១៧ ដែលប្រព្រឹត្តិទៅតាមលំដាប់លំដោយប្រពៃណីខ្មែរ ហើយនៅក្នុងនោះផងដែរ យើងក៏សង្កេតឃើញថា កូនកំលោះនិងកូនក្រមុំពិតជាសាកសមជាមួយគ្នាខ្លាំងណាស់ ។
តោះនៅចាំអីទៀត ទៅទស្សនារូបថតផ្អែមល្អែមរបស់ប្តីប្រពន្ធថ្មីថ្មោងមួយគូនេះ នៅខាងក្រោមជាមួយ Camnews ទាំងអស់គ្នា ៕
ហាមយកអត្ថបទនេះទៅចុះផ្សាយបន្ត ដោយគ្មានការអនុញ្ញិត
ដោយ ៖ គន្ធា