ព័ត៌មានកំសាន្ត ៖ ពិធីរៀបអាពាហ៍ពិពាហ៍កូនប្រុស លោកឧកញ៉ា កុក អាន និង កូនស្រី អ្នកឧកញ៉ា លី យ៉ុងផាត់ ត្រូវបានរៀបចំឡើងនៅឯសណ្ឋាគារ Garden City ដែលជាសណ្ឋាគារលំដាប់កំពូលមួយនៅ កម្ពុជា ដែលស្ថិតនៅក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ អាពាហ៍ពិពាហ៍ ដែលមានរយៈពេល២ថ្ងៃ គឺថ្ងៃទី៨ និងទី៩ ខែមីនា ឆ្នាំ២០១៧ ដែលប្រព្រឹត្តិទៅតាមលំដាប់លំដោយប្រពៃណីខ្មែរ ហើយនៅក្នុងនោះផងដែរ យើងក៏សង្កេតឃើញថា កូនកំលោះនិងកូនក្រមុំពិតជាសាកសមជាមួយគ្នាខ្លាំងណាស់ ។
តោះកុំឲ្យខាតពេលយូរទៅទស្សនារូបថតជាច្រើនសន្លឹកក្នុងថ្ងៃមង្គលការរបស់ កូនប្រុសកូនស្រីរបស់អ្នក ឧកញ៉ា ទាំងពីរនេះនៅខាងក្រោមឃជាមួយ Camnews ទាំងអស់គ្នា ៕
ដោយ ៖ គន្ធា
ប្រភព ៖ FB