CamNews

ប្លែកៗ 

បងប្អូនពីរនាក់បង្អត់បាយដោយខឹងឪពុករបស់ខ្លួនស្តីបន្ទោស​ថាធាត់ពេក

ដោយសារខឹងឪពុកបានស្តីបន្ទោសថាធាត់ពេក​ បងប្អូនភ្លោះ Maria និង Katy Campbell នេះបានតមអាហារក្នុងរយៈពេល ២០ឆ្នាំ។
នៅពេលអាយុ១១ឆ្នាំ បងប្អូនភ្លោះពីរនាក់ Maria និង Katy Campbell នេះដោយបាន
លួចស្តាប់សន្ទនារបស់ឪពុកម្តាយរបស់ខ្លួន ក្នុងនោះឪពុកបាននិយាយថា បងប្អូនពីរនាក់
នេះ កំពុងធាត់ជាប្រចាំថ្ងៃ ហើយប្រសិនបើដូចច្នេះ គេនឹងមិនអាចក្លាយទៅជាស្រីស្អាត
បានទេ។ ចំពោះ ក្មេងស្រី ភាគច្រើន សម្តីនោះមិនមែនជារឿងធ្ងន់ធ្ងរពេកនោះទេ ប៉ុន្តែ
បងប្អូនពីរនាក់នេះវិញ វាជារឿងធ្ងន់ធ្ងរ ហើយបានសម្រេចចិត្តពីពេលនោះថាមិនញ៉ាំអ្
វីទាំងអស់ ដើម្បិមិនឲ្យឡើងទម្ងន់តទៅទៀត។

សារព័ត៍មាន Londonnews បានឲ្យដឹងថា បងប្អូនភ្លោះនេះចាប់ផ្តើមការតមអាហារ យ៉ាង
ទៀងទាត់ គេឈប់ញ៉ាំអាហាពេលព្រឹកជាប្រចាំ ហាត់ប្រាណជារៀងរាល់ថ្ងៃដើម្បីមិនឲ្យ
ឡើងទម្ងន់។ ជារៀងរាល់ថ្ងៃ​បងប្អូនពីរនាក់នេះញ៉ាំត្រឹមតែនំបុ័ងបន្តិចចន្តួច ក្រូចពោធិសាត់
មួយផ្លែ ចេកមួយផ្លែ និងទឹកបន្តិចតែប៉ុណ្ណោះ។

ឪពុកម្តាយរបស់​បងប្អូនពីរនាក់នេះ ដឹងរឿងសម្រកទម្ងន់យ៉ាងគ្រោះថ្នាក់របស់កូន នៅ
ពេល​កូនស្រីទាំងពីរបានអាយុ១៥ឆ្នាំ។ ជាដំបូង គេបាននាំបងប្អូនទាំងពីរMaria និងKaty ទៅពិនិត្យជំងឺ គ្រូពេទ្យបានព្រមានថា ប្រសិនបើ អ្នកទាំងពីរមិនដំឡើងទម្ងន់ទេនោះ អ្នក
​ទាំងពីរនឹងបាត់បង់សម្ថតភាពសំរាលកូន ហើយមានបញ្ហាសុខាភាព​ជាច្រើនទៀត។មិនតែ
ប៉ុណ្ណោះ វាអាចឈានទៅដល់ការបាត់បង់ជីវិតបានថែមទៀត ប្រសិន​បើគេ​នៅតែ​បន្ត​ការ​
សម្រកទម្ងន់បែបនេះ។ ដោយសារសុខភាព ក៏ដូចជារូបរាងស្គមស្តាំងរបស់បងប្អូនទាំង​ពីរ
នាក់នេះ ធ្វើឲ្យពួកគេមិនអាចរកសង្សារ និងការងារធ្វើបានទេ។

រូបបងប្អូនពីរនាក់នៅក្មេងៗ
មកដល់បច្ចុប្បន្ននេះ ពួកគេមានអាយុ៣៣ឆ្នាំហើយ បងប្អូនភ្លោះនេះទើបនឹងស្តាយក្រោយ។
Katy បានឲ្យដឹងថា៖ "ខ្ញុំមិនអាចដើរបានឡើយ ខ្ញុំច្រើនតែឈឺខ្នង ជំងឺឆ្អឹងរាវ ជំងឺក្រពះ និងហើមលំពែង ។ល។ អ្នកទាំងពីរ​ត្រូវ​ដេកនៅមន្ទីពេទ្យដើម្បីព្យាបាលជំងឺ ហើយទោះ
ជាយ៉ាងណាក៏ដោយ ត្រូវបង្កើន​ទម្ងន់ឡើងវិញ។ ប៉ុន្តែក្តីមោទនៈរបស់គ្រួសា Cambel នេះ
គឺស្រីទាំងពីរនេះរៀនយ៉ាងពួកែ។ គេបាន​រៀនចប់សាកលវិទ្យាល័យពេទ្យ London ហើយត្រូវបានទទួលចូល​ធ្វើការ​នៅមន្ទីពេទ្យអង់គ្លេស ប៉ុន្តែអ្នកទាំងពីរក៏មិនអាច
ធ្វើបាន ដោយ​ខ្លួនខ្សោយ​ពេក។

ប្រភព៖ ngoisao.
ដោយ៖ ណាវិ.

Tags: