Zelli Rossi, ជាបុរសម្នាក់រស់នៅ Sao Paolo ក្នុងប្រទេសប្រេស៊ីល បានទំលាប់សំរាកនៅក្នុង
ក្តារមឈូសអស់រយៈពេល ២៣ឆ្នាំមកហើយ ដើម្បីរំលឹកដល់មិត្តរបស់គាត់ម្នាក់ដែលបាន
ស្លាប់កាលពីឆ្នាំ ១៩៨៨ ។
លោក Zelli Rossi និងមិត្តភក្តិរបស់គាត់ កាលនៅពីក្មេងពួកគាត់ធ្លាប់បានសន្យាជាមួយគ្នា
ថានឹងទិញក្តារមឈូសអោយអ្នកណាដែលស្លាប់មុន ។ ឆ្នាំ ១៩៨៣ លោក Zelli Rossi បាន
ជួបនូវគ្រោះថ្នាក់ចរាចរណ៍មួយដ៏ធ្ងន់ធ្ងរ ហើយមិត្តរបស់គាត់បានទទួលដំណឹងចចាមអារាម
ថាលោក Zelli Rossi បានបាត់បង់ជីវិត រួចក៏បានទិញក្តារមឈូសអោយលោក Zelli Rossi ។
សំណាងល្អលោក Zelli Rossi មិនមានគ្រោះថ្នាក់ដល់ជីវិតដូចពាក្យចចាមអារាមនោះឡើយ
តែគ្រោះថ្នាក់នោះបានធ្វើអោយគាត់ត្រូវសំរាកនៅមន្ទីរពេទ្យអស់រយៈពេលបួនខែ ។ ចំណែក
ក្តាមឈូសនោះត្រូវបានគាត់យករក្សាទុកនៅក្នុងផ្ទះ ។
នៅឆ្នាំ ១៩៨៨ មិត្តភក្តិរបស់លោក Zelli Rossi បានស្លាប់ដោយសារអំពើឃាដកម្មមួយដែល
ជនល្មើសបានប្រើកាំបិតសំលាប់គាត់ ។ លោក Zelli Rossi បានរក្សានូវពាក្យសន្យាក៏បាន
ទិញក្តារមឈូសថ្មីមួយសំរាប់មិត្តភក្តិរបស់គាត់ ។ ហើយចាប់តាំងពីពេលនោះដែរគាត់ក៏បាន
ចាប់ផ្តើមសំរាកនៅក្នុងកា្តរឈូសចាស់ ដែលជាអំណោយរបស់មិត្តភក្តិគាត់ជារៀងរាល់ថ្ងៃ
សុក្រ ដើម្បីរំលឹកដល់មិត្តដែលបានស្លាប់នោះ ។ ទំលាប់បែបនេះរបស់លោក Zelli Rossi
មកដល់ពេលនេះគឺមានរយៈពេល ២៣ឆ្នាំមកហើយ ។ ហើយទំលាប់នោះទៀតសោតមិន
ត្រូវបានធ្វើអោយមានភាពល្អក់កករនៅក្នុងគ្រួសាររបស់លោកឡើយ តែបែរទទួលបានការ
ជួយរៀបចំទុកដាក់យ៉ាងល្អទៀតផង ។ ប្រពន្ធរបស់លោកបានអោយដឹងថាទំលាប់នេះជា
ការចំឡែកសំរាប់គាត់ តែគាត់ពុំមានការភ័យខ្លាចអ្វីឡើយ ៕
(ពី PLXH)
យ៉ាវីន