CamNews

តារា 

Mo Xiao Qi តារាសំដែងជើងថ្មីរបស់ចិនបង្ហាញដើមទ្រូង

 

 

ជាមួយនឹងអាវបើកចំហដើមទ្រូងរបស់ខ្លួន Mo Xiao Qi តារាសំដែងជើងថ្មីរបស់ចិន បានធ្វើអោយទស្សនិកជនមានការភ្ញាក់ផ្អើលខ្លាំង ដោយសារភាពសិចស៊ី។

ថ្វីបើជាតារាជើងថ្មី ប៉ុន្ដែដោយសារភាពច្នៃប្រឌិតក្នុងការសំដែង ក៏ដូចជាការបង្ហាញខ្លួន
Mo Xiao Qi មានភាពលេចធ្លោជាងគេក្នុងចំណោមតារាសំដែងស្រីដែលបានចូលរួមក្នុង
ពិធីជប់លៀងខ្សែភាពយន្ដថ្មី "Embroidered shoes" កាលពីយប់ថ្ងៃទី ២៣ កន្លងទៅនៅ
ក្រុងប៉េកាំង។ ខ្សែភាពយន្ដនេះនឹងត្រូវបញ្ចាំងចាប់ពីថ្ងៃទី ៣១ខាងមុខនៅប្រទេសចិន។

Mo Xiao Qi ហាក់ដូចជាមានការជឿជាក់យ៉ាងខ្លាំងក្នុងការបង្អួតរាងនៅលើ
កម្រាលព្រំក្រហម

ខ្សែភាពយន្ដខាងលើ និយាយពីជីវិតរបស់នារីម្នាក់(សំដែងដោយ Mo Xiao Qi )ដែលខ្វះ
ភាពកក់ក្ដៅពីស្វាមី ចុងក្រោយ នាងក៏ក្លាយជាស្ដ្រីក្បាត់ចិត្តស្វាមី។ ទិដ្ឋភាពស្រើបស្រាល
នៅក្នុងខ្សែភាពយន្ដនេះត្រូវបាន Mo Xiao Qi សំដែងដោយយកចិត្តទុកដាក់បំផុត៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ NS

 


Tags: star china chinese movie