CamNews

ព័ត៌មានជាតិ 

ទំនាស់ពាក្យសម្តី វាយគ្នា ផ្អើលវង់ផឹកស៊ី ទៅដល់ផ្ទះតូចចិត្ត នឹងប្រពន្ធស្តីឲ្យ ចងក សម្លាប់ខ្លួន

បន្ទាយមានជ័យ ៖ បុរសម្នាក់ បានចងកសម្លាប់ខ្លួន ក្រោយពីមានទំនាស់ពាក្យសម្តី ជាមួយ
អ្នកភូមិ វាយគ្នា ផ្អើលវង់ផឹកស៊ី  ទៅដល់ផ្ទះតូចចិត្តនឹងប្រពន្ធស្តីបន្ទោស លុះព្រឹកឡើង ទើប
គេប្រទះឃើញសពចងកនៅ  ក្រោមផ្ទះប្អូនស្រី កាលពីវេលាម៉ោង ៣ទាបភ្លឺ ព្រឹកថ្ងៃទី១០ ខែ
សីហា ឆ្នាំ២០១៣ នៅភូមិស្នាយ ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

លោក សិទ្ធ ឡោះ ស្នងការរង   ខេត្តបន្ទាយមានជ័យ  បានឲ្យដឹងនៅ ថ្ងៃទី១២ ខែសីហា ឆ្នាំ
២០១៣នេះ ថា ជនរងគ្រោះមានឈ្មោះ ឈីម ធឿន ភេទប្រុស អាយុ ៤៤ឆ្នាំ  រស់នៅភូមិឃុំ
ខាងលើ   មានមុខរបរធ្វើស្រែ។ លោកបានបន្តថា មុនកើតហេតុជនរងគ្រោះ បានទៅផឹកស៊ី
ជាមួយអ្នកភូមិ  កាលពីក្បាលព្រលប់លុះដល់ម៉ោង៩យប់ ស្រាប់តែជនរងគ្រោះមានទំនាស់
ពាក្យសម្តីគ្នា ហើយបានវាយគ្នាមួយប្រាវ ក្រោយកើតហេតុ ជនរងគ្រោះក៏បាននាំប្រពន្ធទៅ
ផ្ទះ ត្រូវបានប្រពន្ធស្តីបន្ទោសបង្កឲ្យមានភាពក្តៅក្រហាយមួយប្រាវទៀតស្រាប់តែព្រឹកឡើង ស្រាប់តែគេប្រទះឃើញជនរងគ្រោះចងកសម្លាប់ខ្លួន ។

លោក សិទ្ធ ឡោះ បានបន្តថា   ក្រោយពីសមត្ថកិច្ចជំនាញ និង លោក ផាន់ ភីរម្យ  ព្រះរាជ
អាជ្ញារងអម   សាលាដំបូង  ខេត្តបន្ទាយមានជ័យ ធ្វើការត្រួតពិនិត្យសពជនរងគ្រោះ ឈីម
ធឿន រួចកម្លាំងនគរបាលអធិ ការដ្ឋានស្រុកព្រះនេត្រព្រះ ក៏ឈានដល់ការឃាត់ខ្លួនមនុស្ស
២នាក់ ដែលវាយជនរងគ្រោះ ពេលផឹកស៊ី យកមកសួរនាំផងដែរ ។ ជនសង្ស័យទាំង២នាក់
រួមមាន ១-ឈ្មោះ រីន ឈឿត ភេទប្រុស  អាយុ ៤៤ឆ្នាំ ២-ឈ្មោះ លី លួយ ភេទប្រុស អាយុ
១៨ឆ្នាំ ជាក្មួយប្រុសបង្កើតរបស់ជនរងគ្រោះ ។

ក្រោយសួរនាំជនសង្ស័យទាំងពីរ ត្រូវបានការិយាល័យជំនាញ កសាងសំណុំរឿងបញ្ជូនទៅ
តុលាការ ចាត់ ការតាមនីតិវិធីច្បាប់ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: National News