CamNews

តារា 

ស្រលាញ់គ្នាបានប៉ុន្មានខែ​ លោក Pong Nawat ប្រកាសបែកគ្នាជាមួយមិត្តស្រីសេដ្ឋី ហើយស្អាតទៀត

ថៃ ៖ តួឯកប្រុសក្នុងរឿង "ភ្លើងបុណ្យ" បានប្រកាសថា ខ្លួនឯងកំពុងតែនៅលីវជាថ្មីម្តងទៀត កាលពីពេលថ្មីៗនេះ ក្រោយពីបែកគ្នាជាមួយនិងមិត្តស្រីសេដ្ឋី ហើយស្អាតទៀតគឺនាង Hi So Eauy ។ 

ទទ្ទឹមនឹងនេះផងដែរ លោក Pong Nawat Kulrattanarak ក៏បានផ្តល់កិច្ចសម្ភាស៍ឲ្យអ្នកកាសែតនៅក្នុងស្រុកថា មូលហេតុដែលធ្វើឲ្យអ្នកទាំងពីរចែកផ្លូវគ្នាមិនមែនដោយសារតែម្នាក់ណាធ្វើខុសអ្វីនោះទេ ប៉ុន្តែដោយសារតែអ្នកទាំងពីរ មានទម្លាប់ផ្សេងៗខុសពីគ្នាច្រើនហួសពេក ។ 

តារាសម្តែងវ័យ ៣៩ ឆ្នាំរូបនេះ បានប​ន្ថែមទៀតថា លោកនឹងចង់ចាំរឿងល្អដែលពួកគេធ្លាប់បានកសាងជាមួយគ្នា ចំពោះរឿងដែលមិនល្អ លោកនឹងបំភ្លេចវាចោល ៕





ប្រែសម្រួល ៖ គន្ធា

ប្រភព​ ៖ kapook