CamNews

តារា 

កែ ចាន់កេសី ក្លាយ​ជា​ម្ចាស់​សាលា​បង្រៀន​បង្ហាញ​ម៉ូដ និង​ថត​រូប បន្ទាប់​ពី​ហែល​ឆ្លង​នូវ​ប្រវត្តិ​ដ៏

(ភ្នំពេញ)៖ តារាបង្ហាញម៉ូដ សម្បុរខ្មៅស្រអែម កញ្ញា កែ ចាន់កេសី ដែល​ត្រូវបានទស្សនិកជន ស្គាល់ថា ជាបេក្ខនារីទទួលបានជ័យ​លាភីលេខ២ ក្នុងការប្រកួតកម្មវិធី «កំពូលតារាបង្ហាញកម្ពុជា» រដូវកាលទី១ «Cambodia Next Top Model season1»​ នៅពេលថ្មីៗនេះ នាងបានសម្រេចចិត្ត បើកសាលាបង្រៀនជំនាញបង្ហាញម៉ូដ និងថតរូប ដល់អ្នកសិល្បៈជំនាន់​ក្រោយមានឱកាស ក្លាយជាតារាបង្ហាញម៉ូដ ដូចបំណងប្រាថ្នា ទោះបីជាការបើកសាលា​បង្ហាញម៉ូដ របស់កញ្ញា កែ ចាន់កេសី កំពុងតែប្រឈមនឹងការ​ខ្វះខាត លទ្ធភាពក្ដី។

តារាបង្ហាញម៉ូដជំនាន់ថ្មី កញ្ញា កែ ចាន់កេសី តាមការពិត នាងជាតារាបង្ហាញម៉ូដរួចទៅហើយ ប៉ុន្តែនាងនៅតែមកប្រកួតប្រជែង ដណ្ដើមយកជ័យលាភី រហូតបានចំណាត់ថ្នាក់លេខ២ ហើយក៏មានសមត្ថភាព ​មិនចាញ់អ្នកជាប់កញ្ញាលេខ១ កញ្ញា ចាន់ គង់ការ ប៉ុន្មានឡើយ ពោលនាងពូកែដើរម៉ូដ ជាងអ្នកបានជ័យលាភីទៅទៀត។
កញ្ញា កែ ចាន់កេសី ជាតារាបង្ហាញម៉ូដ មានមុខមាត់បែបអឺរ៉ុប ​ភាគច្រើន​​ត្រូវបានគេបង្អាប់ថា ខ្មែរអ្នកស្រែច្រើនជាង អ្នកខ្លះបង្អាប់នាងថា ខ្មៅដូចគល់ត្នោត មិនសមមកប្រឡងជាដើម តែនាងបានបង្ហាញអារម្មណ៍ថា នាងមានសមត្ថភាពអាចធ្វើជា តារាបង្ហាញម៉ូដបាន រហូតនាងទទួលបានជ័យលាភីផ្ទួនៗតែម្ដង។

​កែ ចាន់កេសី បានប្រើជីវិតរសាត់អណ្ដែត លើទីក្រុងដ៏ឆើតឆាយ រស់មួយថ្ងៃចាំមួយថ្ងៃ ដើម្បីបំពេញក្ដីស្រមៃ ក្លាយជាតារាបង្ហាញម៉ូដ លើទឹកដីទីក្រុងដ៏ស៊ីវិល័យមួយនេះ។ កេសី រស់បានមកដល់សព្វថ្ងៃ ក៏ដោយសារតែក្ដីអាណិតអាសូរ ពីសំណាក់អ្នកសិល្បៈ អ្នកជួយជ្រោមជ្រែងជីវិតនាង ឲ្យចេះតែដើរទៅមុខជានិច្ច។ នៅពេលនេះ កញ្ញា កែ ចាន់កេសី បានបើកជាសាលាបង្រៀន ដើរម៉ូដ និង​ថតរូបដោយខ្លួនឯងហើយ នៅម្ដុំសំណង់១២ ដែលនាងជាម្ចាស់ផ្ទាល់ ហើយមានសិស្សរៀនគួរសមផងដែរ។

កញ្ញា កែ ចាន់កេសី បាននិយាយប្រាប់ Khmertalking ថា «ពេលនេះមានសាលាបង្រៀនផ្ទាល់ខ្លួន មានសិស្សចូលរៀនគួរសម ដែលនាងមានបង្រៀនដើរម៉ូដ ថតរូប និងកែដំណើរជាដើម ។ ចំណែកតម្លៃវិញមិនថ្លៃទេ សំខាន់ជាងគេ ចង់ឲ្យស្រីៗទាំងអស់មានដំណើរស្អាត និងថតរូបបានឡូយ ទើបនាងបានសម្រេចចិត្ត បើកជាសាលានេះឡើង»។

សូមបញ្ជាក់ថា តារាបង្ហាញម៉ូដ កែ ចាន់កេសី កើតក្នុងគ្រួសារកសិករ និងមានជីវភាពលំបាក ឆាកជីវិតរបស់នាង ប្រៀបដូចរឿងនិទាន ដែលនិយាយពីភាពតស៊ូ ​ជាគំរូដ៏ល្អ ដូចនេះ ភាពប្រឹងប្រែងរបស់នាង ទើបធ្វើ​ឲ្យនាងមានថ្ងៃនេះ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Ke chankesey