ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចប្រកាស ឱ្យប្រើប្រាស់ក្រដាសប្រាក់ប្រភេទ
២០០០ រៀលថ្មីហើយ ដោយការប្រកាសនេះ ធ្វើឡើងដើម្បីអបអរសាទរ ឱកាសបុណ្យ
ឯករាជ្យជាតិខួបទី ៦០ ឆ្នាំ។
យោងតាមអនុក្រឹត្យ ស្តីពីការចេញផ្សាយធនប័ត្រ អនុស្សាវរីយ៍ប្រភេទ ២០០០រៀល ដែល
រាជ រដ្ឋាភិបាល បានប្រកាសជាផ្លូវការ នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៣ ដោយសម្ដេចតេជោ
ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចដូចតទៅ ៖ អនុញ្ញាតឱ្យ
ចេញផ្សាយ ធ្វើ ចរាចរ និងប្រើប្រាស់ ក្នុងទូទាំងព្រះរាជាណាចក្រកម្ពុជា នូវធនប័ត្រ អនុ
ស្សាវរីយ៍ប្រភេទ ២០០០ រៀល ទន្ទឹមនឹងបណ្ដាប្រភេទក្រដាសប្រាក់ ដែលត្រូវ បានចេញ
ផ្សាយរួចហើយ ។
អនុក្រឹត្យដដែលបន្តថា ធនាគារជាតិនៃកម្ពុជា មានភារកិច្ច ចេញសេចក្តីប្រកាស ដើម្បីផ្សព្វ
ផ្សាយ ពីលក្ខណៈសម្គាល់ នៃធនប័ត្រអនុស្សាវរីយ៍ ប្រភេទ ២០០០រៀលនេះ ។
រដ្ឋមន្ត្រីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រី អគ្គទេសាភិបាល ធនាគារជាតិ នៃកម្ពុជា រដ្ឋមន្ត្រី
រដ្ឋលេខាធិការ គ្រប់ក្រសួង ស្ថាប័ន និងអភិបាលរាជធានី-ខេត្ត ត្រូវទទួលបន្ទុកអនុវត្តន៍ អនុ
ក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ។
ក្នុងថ្ងៃជាមួយគ្នានេះដែរ ធនាគារជាតិនៃកម្ពុជា ក៏បានចេញសេចក្តីប្រកាស អំពីការចរាចរ
ក្រដាស ប្រាក់ ២០០០រៀលថ្មី ដោយបញ្ជាក់ពីលក្ខណៈ របស់ក្រដាសប្រាក់ ២០០០រៀល
នេះផងដែរ ។
គួរបញ្ជាក់ថា នេះជាលើកទី៣ហើយ ដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ឲ្យចរាចរនូវក្រដាស
ប្រាក់ ប្រភេទថ្មី ដោយមានស្នាមព្រះហស្ត ព្រះបរមរតនកោដ្ឋ សម្តេចព្រះនរោត្តម សីហនុ ។
ដោយលើក ទី១ គឺក្រដាសប្រាក់ ១០០០រៀលថ្មី និងលើកទី២ ក្រដាសប្រាក់ ១០ម៉ឺនរៀល
និងលើកទី៣ ២០០០ រៀលនេះតែម្តង ។
ខាងក្រោមនេះ គឺជាលក្ខណៈសម្គាល់មួយចំនួន របស់ក្រដាសប្រាក់ ២០០០រៀលថ្មី ៖
ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល