នារីម្នាក់នៅប្រទេសចិនម្នាក់បានប្រកាសសេចកី្តស្នេហាររបស់ខ្លួនទៅកាន់មិត្តបុរសម្នាក់
ដោយសរសេរពាក្យពេចន៍ស្នេហាលើក្រដាស ហើយថតជាមួយនឹងកាយវិការបង្ហាញ
អំពីទំហំចិត្តស្រលាញ់ទៅកាន់មិត្តប្រុសរបស់ខ្លូន។
ជំនួសអោយការនិយាយនាងបានកាន់ក្ដារខៀនទៅឈរនៅក្រៅផ្លូវ យុវនារីនេះបានថតរូប ហើយបង្ហោះវាទៅលើ Blog របស់ខ្លួន។ ទោះបីជាយ៉ាងនេះក៏ដោយក៏វាជារបៀបមួយ
ដែលជាស្ទីលថី្មនិងមិនធ្លាប់មានពីរមុនផងដែរ ចំនែកអ្នកអ្នកដែលប្រើប្រាស់ប្រព័ន្ធ
Social Networkក៏គាំទ្រថានាងជានារីក្លាហាន និងគួរអោយស្រឡាញ់ទៀតផង។
ជូនចំពោះ ThanThan ជាទីស្រឡាញ់
នេះគឺជាកាដូរបស់ខ្ញុំ ក្រោយពីបានពិចារណម៉តចត់ ហើយបានរលឹកទាំងយប់ទាំងថ្ងៃ
ដើម្បីបង្កើតវាឡើង
ចូលចិត្តអត់? ...ចា៎ះ ខ្ញុំគិតថាអ្នកនឹងចូលចិត្ត
អ្នកដឹងអត់ តាំងពីថ្ងៃជួបគ្នាលើកដំបូង ខ្ញុំពិតជាខ្វាល់ខ្វាយនិងគិតដល់រូបអ្នកយ៉ាងខ្លំាង
ខ្ញុំចូលចិត្តអ្នក ដែលមិនមែនជាការស្រឡាញ់ដោយសារសញ្ញាដំបូងនោះទេ
ប៉ុន្តែអារម្មណ៍ វាបានកើតឡើងតាំងពីពេលណា ខ្ញុំក៏មិនដឹងដែរ
ប្រហែលនោះគឺកែរភ្នែក ពាក្យសម្តីយកចិត្តទុកដាក់មួយចំនួន ឫស្នាមញញឹម
អារម្មណ៍ពិតជាពិសេស, មិនមែនបួងសួងអ្វី គឺបានភ្លាមនោះទេ
ខ្ញុំដឹងថា នៅក្បែរអ្នក មានស្រីជាច្រើនទៀត
ប្រហែលជាក្នុងភ្នែកអ្នក ខ្ញុំគ្រាន់តែជាសត្វទារដែលពោពេញគុណវិបត្តិ
ប្រៀបធៀបនឹងគេ ខ្ញុំមិន"ស្អាត"
ខ្ញុំមិនមែនជាមនុស្សទន់ភ្លន់បំផុត
ខ្ញុំមិនមែនជាមនុស្សឆ្លាតបំផុត
ខ្ញុំមិនមែនជាមនុស្សចេះយកចិត្តទុកដាក់ ថែទាំអ្នកដទៃ
ខ្ញុំក៏មិនមែនជាមនុស្សដែលធ្វើឲ្យគេចូលចិត្តជាងគេ
ខ្ញុំធម្មតា និងសាមញ្ញា
ប៉ុន្តែ អ្នកត្រូវចងចាំថា
ខ្ញុំអាចអត់ឱន ទុកម្ហូបទាំងអស់ឲ្យអ្នក
ខ្ញុំអាចហ្វឹកហ្វឹនក្បាច់គុនទាំងអស់ ដើម្បីធ្វើអោយអ្នកសប្បាយ
ខ្ញុំអាចបង្ខំខ្លួនចោលPizz និងគាំទ្រក្រុម Real Marid
ខ្ញុំពិតជាល្ងង់ ប៉ុន្តែខ្ញុំនឹងខិតខំកែប្រែខ្លួនដើម្បីអ្នក
ទោះបីជាអ្នកច្រានចោលក៏មិនអីទេ ខ្ញុំនៅតែនៅទីនេះជានិច្ច បេះដូងនៅ ខ្ញុំក៏នៅដែរ
ប្រភព៖ vnn .
ដោយ៖ មិនា.