CamNews

ប្លែកៗ 

ធ្វើការវះកាត់អណ្តាតដើម្បីអានភាសាកូរ៉េបានល្អ

នៅលើពិភពលោកយើងនេះ មានរឿងចំលែកៗកើតឡើងជាច្រើនដែលមិននឹកស្មានដល់
ហើយរឿងមួយក្នុងចំណោមរឿងចំលែកទាំងនោះគឺការវះកាត់ប្រវែងអណ្តាតដើម្បីអាច
អានភាសាកូរ៉េបានកាន់តែល្អជាងមុន ។ អ្នកដែលបានធ្វើការវះកាត់នោះគឺជានារីវ័យអាយុ
១៩ឆ្នាំម្នាក់រស់នៅ Nottingham ប្រទេសអង់គ្លេស មានឈ្មោះថា Rhiannon Brooksbank
-Jones ដែលត្រូវបានដឹងថាការអានភាសាកូរ៉េរបស់នាងមិនបានល្អ ។

បើទោះបីជានាងមិនទាន់បានទៅលេងនៅក្នុងប្រទេស កូរ៉េខាងត្បូង ក៏ពិតមែនតែនាង
Rhiannon បានខិតខំប្រឹងប្រែងរៀនភាសាកូរ៉េ នៅឯសាកលវិទ្យាល័យមួយនៅក្នុងប្រទេស
របស់ខ្លួន ។ ក្រោយមកការរៀនភាសាកូរ៉េនេះវាកាន់តែធ្វើអោយនាងមានការជក់ចិត្តឡើងៗ
មិនថាតែភាសា រឺវប្បធម៌របស់កូរ៉េនោះឡើយ ។ នាង Rhiannon បានអោយដឹងថា" ដំបូង
នាងស្តាប់បទចំរៀងចង្វាក់ Pop កូរ៉េ ក្រោយមកទៀតមើលកម្មវិធីទូរទស្សន៍មួយចំនួនរបស់
កូរ៉េនៅឯផ្ទះមិត្តភក្តិ ជាពិសេសនៅពេលទំនេរនាងបានស្វែងរកឯកសារអាន និងស្តាប់
បន្ថែមនូវរាល់អ្វីដែលទាក់ទងនឹងកូរ៉េ មិនតែប៉ុណ្ណោះ Rhiannon ថែមទាំងបានកសាង
ព្រះវិហារកូរ៉េមួយនៅឯ Nottingham ផងដែរ "។

ក្រោយរយៈពេល ២ឆ្នាំ នៃការសិក្សាស្វែងយល់ភាសាកូរ៉េ,Rhiannon បានកត់សំគាល់ឃើញ
ថាមានពាក្យមួយចំនួននាងអានមិនទាន់បានត្រឹមត្រូវនៅឡើយ ដូចជាពាក្យដែលប្រកបជា
មួយ" L" ដែលមានការប្រើប្រាស់ដ៏សំបូរបែបនៅក្នុងភាសាកូរ៉េ គឺមានលក្ខណៈខុសគ្នា
ស្រឡះជាមួយភាសាអង់គ្លេស ។ Rhiannon មានអារម្មណ៍រសាប់រសល់ គួបផ្សំជាមួយការ
ស្រលាញ់ពេញនិយមជក់ចិត្តរបស់នាង ដោយនាងមិនចង់មានឈ្មោះថាជនបរទេសរៀន
ភាសាកូរ៉េនោះ ជាហេតុជំរុញអោយគំរោងមួយត្រូវបានបង្កើតឡើង ។

តាម Telegraph, Rhiannon បានធ្វើការអធិប្បាយជាមួយឪពុកម្តាយ អំពីគំនិតក៏ដូចជាក្តី
បំណងរបស់នាង ។ បន្ទាប់ពីត្រូវបានការអនុញ្ញាត Rhiannon បានសំរេចចិត្តធ្វើការវះកាត់
បន្ថែមប្រវែងអណ្តាត មួយសង់ទីម៉ែត្រទៀតក្នុងទិសដៅគឺដើម្បីអាចអានពាក្យដែលពិបាកៗ
ក្នុងភាសាកូរ៉េ បានកាន់តែច្បាស់និងល្អប្រសើរជាងមុន ។ ហើយបច្ចុប្បន្ននេះ Rhiannon អាចនិយាយនិងបញ្ចេញសំលេងប្រៀបដូចជាជនជាតិដើមយ៉ាងដូច្នោះ ។ គោលបំណង
របស់នាងគឺធ្វើការសិក្សាស្រាវជ្រាវអំពីវប្បធម៌ប្រពៃណីរបស់កូរ៉េ នៅសាកលវិទ្យាល័យ
Sheffield និងមានជីវិតរស់នៅរួមនិងការងារ ប្រសើរមួយនៅក្នុងប្រទេសដ៏ល្អមួយនេះ ៕

(ពី Telegraph & Zing)
យ៉ាវីន

Tags: