អ្នកនេសាទត្រីម្នាក់បានចាប់បានសត្វក្តាមមួយក្បាល ដែលមានមុខដូចជាតួអង្គ �Predator�
ក្នុងរឿងវិទ្យាសាស្រ្តប្រឌិតរបស់ Hollywood។ រូបរាងគូរឲ្យខ្លាចនេះរបស់វា ក៏បានធ្វើឲ្យអ្នក
នេសាទភ័យខ្លាចខ្លាំងទៀតផង។
អ្នកនេសាទត្រី ដែលតែងតែជាអ្នករកឃើញបណ្តាប្រភេទសត្វចម្លែកបែបនេះ បានបញ្ជូន
សត្វក្តាមបិសាចនេះទៅវិទ្យាស្ថានសាគរសាស្រ្តBlue Reef Aquarium នៅSouthsea ទីក្រុង
Hampshire ប្រទេសអង់គ្លេស។ ដោយសាររូបរាងពិសេសរបស់ប្រភេទសត្វនេះ ដូច្នេះគេ
គ្រោងថាប្រសិនបើបានការអនុញ្ញាតរបស់ស្ថាប័នពាក់ព័ន្ធ គេនឹងប្រកាសជាសាធារណៈ
ឲ្យប្រជាជនបានបានដឹង។
សូម្បីតែ បុគ្គលិកនៅវិទ្យាស្ថានសាគរសាស្រ្តនេះក៏មានអារម្មណ៍ភ័យខ្លាច ចំពោះការបង្ហាញ
មុខ របស់សត្វក្តាមចម្លែកមួយនេះ។ សត្វក្តាម �Predator� នេះក៏មានឈ្មោះផ្សេងថា �ក្តាម
អេប៉ុងង្សន៍�។ វាអាចក្លែងខ្លួន ដោយបង្កើតឡើងអេប៉ុងហ្សន៍នៅជុំវិញខ្លួន។
រូបភាពរបស់បិសាចស៊ីសាចមនុស្សក្នុងរឿងវិទ្យាសាស្រ្តប្រឌិត "Predator" ផលិតឆ្នាំ ១៩៨៧
អ្នកដឹកនាំ John McTiernan។
ប្រភព៖ k14.
ដោយ៖ ណាវី.