CamNews

តារា 

ជាការពិតទេគូស្នេហ៍របស់កូនប្រុសច្បង លោក ព្រាប សុវត្ថិ ស្អាតដល់ថ្នាក់នឹង?

ព័ត៌មានកំសាន្ត ៖ បុរសសង្ហាទើបតែប្រលងជាប់បាក់ឌុបថ្មីៗ និងជាកូនប្រុសច្បងរបស់កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ កំពុងតែធ្វើឲ្យមិត្តៗនារីជាច្រើនខូចចិត្តម្តងបន្តិចៗក្រោយពីបានឃើញរូបលោកជាមួយនិងស្រីស្អាតម្នាក់ស្និទ្ធស្នាលនៅក្នុងហាងមួយ ។ 

ដោយយោងតាម Comment និងរូបថតដែលមិនជាច្បាស់ប៉ុន្មានទេរបស់នារីម្នាក់ដែលមានឈ្មោះនៅក្នុងគណនី Facebook ថា Sour Kea បានបង្ហោះរូបថតអង្គុយក្បែរដូចជាសង្សារនឹងគ្នារហូតធ្វើឲ្យមិត្តនារីៗដែល Crush សុវត្ថិ មុន្នីវណ្ណ ខកចិត្តយ៉ាងខ្លាំងក្រោយពីឃើញរូបថតរបស់អ្នកទាំង ២ ផ្អែមល្អែមជាមួយនិងគ្នាបែបនេះ ។ 

ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយចុះ យើងនៅមិនទាន់ទទួលបានប្រភពច្បាស់លាស់ណាមួយថា សុវត្ថិ មុន្នីវណ្ណ និងនារីម្នាក់ដែលមានឈ្មោះនៅក្នុងគណនី Facebook ថា Sour Kea ត្រូវជាអ្វីនឹង សុវត្ថិ មុន្នីវណ្ណ នៅឡើយទេ ដូច្នេះហើយមានរង់ចាំឲ្យសាម៉ីខ្លួនគេទាំង ២ ជាអ្នកចេញមុខមកបំភ្លឺរឿងនេះ ប៉ុន្តែប្រសិនបើអ្នកទាំង ២ គឺជាគូស្នេហ៍នឹងគ្នាពិតប្រាកដមែនគឺថា ពិតជាគូស្នេហ៍ដែលសាកសមជាងគេមែនទែនព្រោះ ស្រីស្រស់ប៉ះជាមួយនិងបុរសសង្ហា ៕

-ចុចអាន ​៖ ចង់ដឹងទេថា តារាល្បីៗប៉ុន្មានគ្រួសារ ដែលកាន់តែមានសុភមង្គលខ្លាំង នៅពេលដែលកូនៗរបស់ពួកគាត់ធំដឹងក្តី?








ដោយ ៖ គន្ធា


ប្រភព ៖ FB


Tags: Sovath monivann