ចិន៖ Karakol គឺជាបឹងមួយ ដែលមានសម្រស់ស្រស់បំព្រង ស្ថិតនៅភាគខាងជើងតំបន់
Xinjiang Uygur ប្រទេសចិន។
បឹង Karakol ជាតំបន់ទេសចរណ៍ដ៏ស្រស់ស្អាត ដែលមានទេសភាពដ៏ស្រស់ឆើតឆាយ នៅ
ជិតកំពល់ភ្នំ ជាមួយនឹងបរិយាកាលដ៏សំបូរបែប សំរាប់ភ្ញៀវទេសចរណ៍មកកំសាន្តនៅក្នុង
រដូវក្តៅ។
ភ្ញៀវទេសចរណ៍ជាច្រើន ចូលចិត្តមកកំសាន្តនៅតំបន់នេះ រីករាយនឹងការហែលទឹក ដេក
ហាលថ្ងៃ ឡើងភ្នំ ស្រូបយកខ្បល់កាអាសបរិសុទ្ធ និងថតរូបភាពជាមួយមិត្តភក្តិ និងក្រុម
គ្រួសារ៕
ដោយ៖ វណ្ណៈ
ប្រភព៖ chinadaily