ភ្នំពេញ : ក្រុមជនសង្ស័យ ជាមុខ សញ្ញាឆក់ ដ៏សកម្ម នៅតាមផ្លូវលេខ២៧១ ចាប់ពីម្តុំ ច្រមុះជ្រូកក្បាលថ្នល់ រហូតដល់ម្តុំស្ពាន ស្ទឹងមានជ័យ ដែលតែងតែធ្វើសកម្មឆក់ របស់ទ្រព្យអ្នកដំណើរបាន សម្រេច ហើយរត់គេចចូល ទៅវាលខ្សាច់ ខាងត្បូងចំណុច ផ្លូវលេខ២៧១ និងរត់គេច ចូលលាក់ខ្លួនម្តុំភូមិផ្អេរនោះ ឥឡូវនេះ ត្រូវបាន កម្លាំង នគរបាល ប៉ុស្តិ៍ផ្សារដើមថ្កូវ ចាប់ឃាត់ខ្លួនបានម្នាក់ ខណ:ធ្វើសកម្មភាព ឆក់កាបូបស្ពាយពីសិស្សសាលា នៅត្រង់ មុខសាលា បឋមសិក្សាបឹងត្របែកខាងត្បូង យកមកសាកសួរនៅស្នាក់ ប៉ុស្តិ៍ ដើម្បីស្រាវជ្រាវរកបក្ខ ពួកថែមទៀត ។
នាយនគរបាលប៉ុស្តិ៍ លោក សេង វណ្ណេ: បានឲ្យដឹងថា ដោយទទួលបានបញ្ជាផ្ទាល់ ពីលោកអធិការ ក្នុងចុះបង្រ្កាប ជនលួច ឆក់ ប្លន់ ដែលតែងធ្វើសកម្មភាព ល្មើសក្នុងភូមិខណ្ឌចំការមន ពិសេសក្នុងទឹកដីសង្កាត់ផ្សារដើមថ្កូវនោះ លោកបានដាក់ កម្លាំងល្បាត និងចុះធ្វើរដ្ឋបាលក្នុងតំបន់ ស្មុគស្មាញ ក្នុងន័យអនុវត្តន៍ តាមគោមនយោបាយភូមិ សង្កាត់មានសុវត្ថិភាព ៩យ៉ាង របស់ក្រសួងមហាផ្ទៃ ។ ជាក់ស្តែង នៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០១៤ កម្លាំងល្បាត របស់លោក បានចាប់បានមុខសញ្ញាឆក់កាបូបស្ពាយម្នាក់ ដែលកំពុងធ្វើសកម្មភាពឆក់ពីនារី រងគ្រោះម្នាក់ នៅតាមផ្លូវលេខ២៧១ នាព្រឹកថ្ងៃទី០៦ ខែមករានេះ ។
លោក សេង វណ្ណ: បានបញ្ជាក់ថា ជនសង្ស័យដែលកម្លាំងរបស់ចាប់បាននៅព្រឹកមិញនេះ ឈ្មោះ ងួន លាងហាក់ ភេទប្រុស អាយុ ២១ឆ្នាំ ស្នាក់នៅផ្ទះលេខ១៤១ ផ្លូវ១០១ ភូមិ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ជាអ្នកជិះខាងក្រោយ ធ្វើសកម្មភាពឆក់ ។ ចំណែកបក្ខ ពួកជាអ្នកបើកម៉ូតូ និងអ្នកបិទគូថ ៤នាក់ផ្សេងទៀត រត់គេចខ្លួន ហើយសមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវ តាមចាប់ជាបន្តទៀត ។
ចំណែកជនរងគ្រោះ២នាក់ ឪពុកនិងកូន ដែលរងរបួស ដោយសារជនសង្ស័យ ឆក់កាបូបនោះ ឈ្មោះ ភោគ សុខា ជាឪពុក និងកូនស្រី ឈ្មោះ សម្បត្តិ ស្រីស្រស់ អាយុ ១៧ឆ្នាំ ស្នាក់នៅភូមិ ស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌ មានជ័យ ជាសិស្ស ជាម្ចាស់កាបូប ។
តាមចម្លើយសារភាពរបស់ ជនសង្ស័យ ឈ្មោះ ងួន លាងហាក់ បាននិយាយថា កាលវេលាម៉ោង ៧និង៣០នាទីព្រឹក ថ្ងៃទី៦ ខែមករា ឆ្នាំ២០១៤ ក្រុមខ្លួន មានគ្នា ៦នាក់ ជិះម៉ូតូ ៣គ្រឿង បានធ្វើសកម្មភាពឆក់ នៅលើកំណាត់ផ្លូវ លេខ២៧១ ត្រង់ចំណុចមុខ សាលាបឋមសិក្សា ហ៊ុន នាង បឹងត្របែកខាងត្បូង ស្ថិតក្នុងសង្កាត់ផ្សារ ដើមថ្កូវ មាននារីរងគ្រោះជិះម៉ូតូ ខាងក្រោយ ក្នុងទិសដៅពីកើតទៅលិច ឃើញជនរងគ្រោះអង្គុយខាងក្រោយស្ពាយកាបូប ហាក់ទំនង ក៏ធ្វើសកម្មភាពឆក់តែម្តង ។
ជនសង្ស័យ ងួន លាងហាក់ បន្តទៀតថា ខណ:ពេលឆក់ នោះ ក៏ត្រូវម្ចាស់កាបូប ទាញកន្រ្តាក់ទៅវិញ បណ្តាល ឲ្យដួលម៉ូតូ រងរបួស បែកមុខបែកមាត់ ទាំងអស់គ្នា បានហើយ ខ្លួនក៏ត្រូវម្ចាស់ កាបូបចាប់ជាប់ ចំណែកបក្ខ ពួកឈ្មោះ វិន ជាអ្នកបើកម៉ូតូ បានលើក ម៉ូតូជិះរត់គេចខ្លួន ចោលបាត់ ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបាន កសាងសំណុំរឿងបញ្ជូនទៅ ឃុំខ្លួននៅអធិការដ្ឋាន នគរបាលខណ្ឌចំការមន ដើម្បី ចាត់ការតាមនីតិវិធីច្បាប់ ។ ចំណែកកាបូប ត្រូវ ប្រគល់ទៅម្ចាស់វិញ ៕
ជនរងគ្រោះទាំងពីរនាក់ឪពុកកូន
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល