ភ្នំពេញ ៖ កម្លាំងអាវុធហត្ថខណ្ឌមាន ជ័យ បានផ្ទុះអាវុធ ៤-៥គ្រាប់ ជាការបាញ់ គំរាម ក្រុមក្មេងស្ទាវដែលស្ទាក់អ្នកដំណើរ តាមដងផ្លូវ ក្នុងគោលបំណងអ្វីមួយបង្កឱ្យ មានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៩ និង៣០នាទីយប់ ថ្ងៃទី០១ ខែមេសា ឆ្នាំ ២០១៤ ស្ថិតនៅក្បែរបុរីសូនី ភូមិឫស្សី១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
រឿងហេតុដែលនាំឱ្យមានការផ្ទុះអាវុធ ពីសំណាក់កម្លាំងអាវុធហត្ថ ខណ្ឌមានជ័យ ខាងលើនេះ គឺផ្ដើមចេញមានក្រុមក្មេងស្ទាវ ៣នាក់ បានស្ទាក់បុរសម្នាក់កំពុងជិះម៉ូតូឌុប ប្រពន្ធ និងកូនមកពីលេងម្ដាយនៅក្នុងបុរី សូនី ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបាន ឱ្យដឹងថា លោក នូ ថារ័ត្ន ជាមន្ដ្រីយោធា នៅអង្គភាពការពារព្រំដែន ថ្នាក់វរសេនីយ៍ ទោ កំពុងបើកម៉ូតូម៉ាក ស៊ីរ៉ូស ឌុបប្រពន្ធ និងកូន ចេញពីផ្ទះម្ដាយក្នុងបុរីសូនី ស្រាប់ តែពេលធ្វើដំណើរតាមផ្លូវនោះ មានក្មេង ស្ទាវ ៣នាក់ មកស្ទាក់ដើម្បីរករឿង ឬចង់ សម្លុតគំរាមកំហែង យកទ្រព្យសម្បត្ដិ និង លុយពីជនរងគ្រោះ ទាំង ៣នាក់ ឪពុក- ម្ដាយ-កូន ។
ប្រភពព័ត៌មានបន្ដថា ក្រោយឃើញ មានក្រុមក្មេងស្ទាវទាំង ៣នាក់ មកស្ទាក់ ម៉ូតូយ៉ាងដូច្នេះ បុរសរងគ្រោះដែលជាមន្ដ្រី យោធានោះ បានដកកាំភ្លើងគំរាមដើម្បីឱ្យ ក្មេងស្ទាវបំបែកជួរ ប៉ុន្ដែ ក្រុមក្មេងស្ទាវទាំង នេះ បែរជាមិនដកថយ ផ្ទុយទៅវិញបាន ដណ្ដើមកាំភ្លើងពីជនរងគ្រោះ ប្រុងបាញ់ ប៉ុន្ដែ មិនផ្ទុះ ។រឿងហេតុនេះបានធ្វើឱ្យ មានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋនៅ ក្បែរកន្លែងកើតហេតុ រហូតមានកម្លាំងនគរ បាលមកជួយអន្ដរាគមន៍ ប៉ុន្ដែ ពេលនោះ ក្រុមក្មេងស្ទាវបានបំបែកជួរ ។ មួយសន្ទុះ ក្រោយមក គេបានឃើញកម្លាំងអាវុធហត្ថ ក៏មកដល់កន្លែងកើតហេតុផងដែរ ហើយ ថែមទាំងដកកាំភ្លើងបាញ់ឡើងលើ ៤-៥ គ្រាប់ ដើម្បីគំរាមក្រុមក្មេងស្ទាវ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបាន បន្ដថា កម្លាំងអាវុធហត្ថទាំងនេះបាននាំខ្លួន មន្ដ្រីយោធា នូ ថារ័ត្ន យកទៅសួរនាំហើយ បញ្ជូនទៅកាន់ទីបញ្ជាការអាវុធហត្ថក្រុង ទាំងយប់ ។ប៉ុន្ដែ ប្រភពព័ត៌មានពីសមត្ថកិច្ច បានឱ្យដឹងថា មន្ដ្រីយោធារូបនេះមានលិខិត បេសកកម្មប្រើអាវុធត្រឹមត្រូវ មិនមែនប្រើខុសច្បាប់នោះឡើយ ៕


ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល