ការប្រកួតគួរឲ្យចាប់អារម្មណ៍នៅប្រទេសហ្វាំងឡង់នេះបានទាក់ទាញមនុស្សជាច្រើនចូលរួម
និងមកទស្សនា។ ពិតជាពិបាកណាស់ បើចង់រកប្រទេសណាចម្លែកដូចប្រទេសហ្វាំងឡង់
នេះ។ នៅទីនេះតែងតែកើតឡើងការប្រកួតពិសេសៗ ដូចជាលីស្រីឡើងភ្នំ ប្រកួតញ៉ាំម្ទេស
ឬចោលស្បែកជើងទៅលើអ្នកដទៃ ។ល។
ថ្មីៗនេះ ការប្រកួត ..ចោលទូរស័ព្ទលើកទី១១ ត្រូវបានប្រារព្ធនៅទីក្រុង Helsinki។ តាមការ
ឧទ្ទេសនាមរបស់ប្រជាជននៅទីនេះ បានឲ្យដឹងថាការប្រកួតចម្លែកនេះ បានចាប់ផ្តើមបង្កើត
ឡើង តាមគំនិតរបស់ម្ចាស់សណ្ឋាគារមួយនៅតំបន់នោះ។ ចំណូលចិត្តរបស់គាត់គឺចូលចិត្ត
ប្រមូលទូរស័ព្ធចាស់ៗ ដូច្នេះម្ចាស់សណ្ឋាគារនេះ ក៏មានគំនិតថា នឹងប្រើវាធ្វើជាឧបករណ៍
លេងកំសាន្ត។
ការប្រកួតចែកជា៣ក្រុមគឺ ក្រុមមនុស្សប្រុស ក្រុមមនុស្សស្រី និងក្រុមកុមារ។ នៅឆ្នាំ២០០៧
ឯតទគ្គកម្ម អ្នកដែលចោលបានឆ្ងាយជាងគេ គឺបានទៅលើលោក Chris ជនជាតិ អង់គ្លេស។
គាត់ចោលទូរស័ព្ធបានចម្ងាយ ៩៥ម៉ែត្រ។ អត្ថន័យនៃការប្រកួតនេះ មិនមែនត្រឹមតែជាការ
ប្រកួតយកឈ្នះចាញ់នោះទេ តែវាថែមទាំងជាការលេងកំសាន្តមួយដ៏គួរឲ្យចាប់អារម្មណ៍
ហើយក៏ជាឱកាសមួយសំរាប់ផ្លាស់ប្តូររបស់ប្រជាជនក្នុងតំបន់ ក៏ដូចជាភ្ញៀវទេសចរណ៍
បរទេស។
រូបភាពមួយចំនួនក្នុងការប្រកួតចោលទូរស័ព្ទ៖
ប្រភព៖ tintuc, 24h
ដោយ៖ មិនា