ភ្នំពេញ ៖ ក្រុមចោរមួយក្រុម មានគ្នា៣នាក់ ប្រដាប់ដោយកាំភ្លើង បានធ្វើសកម្មភាពភ្ជង់ប្លន់យកម៉ូតូពីនារីម្នាក់ បានសម្រេច កាលពីវេលាម៉ោង១០នឹង៥៥នាទីយប់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៥ នៅម្តុំមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត តាមបណ្តោយផ្លូវ៤៣០ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។
មន្រ្តីនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ផុន ស៊ីណា អាយុជាង២០ឆ្នាំ មានមុខរបរជាអ្នកគិតលុយ ក្នុងម៉ាតម្តុំភោជនីយដ្ឋាន ម្លប់ស្វាយ៩៩ មានទីលំនៅបច្ចុប្បន្ន ក្នុងភូមិចំរើនផល សង្កាត់ស្ទឹងមានជ័យ ខណ្ឌចំការមន ។
នារីរងបាននិយាយ ប្រាប់សមត្ថកិច្ចថា រូបនាងជិះម៉ូតូម៉ាក អាយខុន ចេញពីកន្លែងធ្វើការ បំណងត្រឡប់ទៅផ្ទះវិញ ខណះមកដល់ចំណុចកើតហេតុ ក៏មានជនសង្ស័យ៣នាក់ជិះម៉ូតូមួយគ្រឿងឌុបគ្នាមកគៀក និងគៀរឱ្យចូលគៀន រួចបានដកកាំភ្លើងខ្លី មួយដើមភ្ជង់ប្លន់យកម៉ូតូពីរូបនាង ។ ដោយមានការភ័យខ្លាចពេកនោះ ដោយក្រុមជនសង្ស័យបាន ស្រែកសំឡុត និងគំរាមបាញ់ផងនោះ រូបនាងបានត្រឹមតែឈរមើលពួកគេយកម៉ូតូទៅតែប៉ុណ្ណោះ ។
ក្រោយកើតហេតុការណ៍ នារីរងគ្រោះបានទាក់ទង ទៅសាច់ញាតិក្រុមគ្រួសារ ឱ្យមកទទួលយកទៅផ្ទះវិញដោយមិន បានដាក់ពាក្យ បណ្តឹងនោះទេ ៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល