CamNews

ព័ត៌មានជាតិ 

ចាប់ក្រុមចោរ ជនជាតិ វៀតណាម៥នាក់ ក្រោយជំរិតទារ ប្រាក់៥ម៉ឺនដុល្លារ ពីថៅកែលក់ត្រី មិនបានសម្រេច

កំពង់ចាម៖ កម្លាំងនគរបាល ខេត្តកំពង់ចាម បានចាប់ក្រុមចោរ៥នាក់ ជាជនជាតិវៀតណាម
ពីបទចាប់ជំរិត កាលពីវេលា ម៉ោង៧និង៣០នាទី យប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៣ នៅចំ
ណុចកាស៊ីណូមួយ កន្លែងស្ថិតក្នុង ភូមិ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តកំពង់ចាម បន្ទាប់
ពីក្រុមចោរទាំងនោះ បានចាប់អ្នកលក់ត្រីពីរនាក់ប្តីប្រពន្ធ ជំរិតទារប្រាក់ ចំនួន៥ម៉ឺនដុល្លារ ។

ជនរងគ្រោះ ក្នុងអំពើចាប់ជំរិតនោះមាន ឈ្មោះ អ៊ឹង វាសនា ហៅមិន ភេទប្រុស អាយុ៣៨ឆ្នាំ
ត្រូវជាប្តីស្ត្រី ឈ្មោះ យិន ចាន់ណា អាយុ២៦ឆ្នាំ អ្នកទាំងពីរដនេះ មានទីលំនៅភូមិវិហ៊ាចិន
សង្កាត់ស្វាយដង្គុំ ក្រុងសៀមខេត្តសៀមរាប។

ជនរងគ្រោះ លោក អ៊ឹង វាសនា បានប្រាប់អ្នកកាសែតឲ្យដឹង កាលពីយប់ថ្ងៃទី១១ ខែមិថុនា
ថា កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៣ មានជនជាតិវៀតណាម ចំនួន៥នាក់ ក្នុងនោះស្រីម្នាក់
បានទំនាក់ទំនងជាមួយខ្លួនដើម្បី រកស៊ីជំនួញឈើក្រញូង ។

លុះដល់យប់ថ្ងៃដដែលនោះ ជនជាតិវៀតណាមទាំងនោះ បានទូរស័ព្ទហៅខ្លួនទៅជួប នៅ
ផ្ទះសំណាក់មួយ មានយីហោ ព្រះចន្ទពេញវង់ នៅខេត្តសៀមរាប លុះពេលដែលខ្លួនបាន
ទៅជួបនោះ ស្រាប់តែឧក្រិដ្ឋជន បានយកកូនកន្ត្រៃមួយចាក់ចង្កេះរបស់ខ្លួន និងយកក្រដាស់
ញុកមាត់ ពេញ ហើយបាននាំខ្លួនជិះរថយ ន្តមួយគ្រឿង ចេញពីខេត្តសៀមរាប មកខេត្តកំពង់
ចាម។

បន្ទាប់មក ក្រុមឧក្រិដ្ឋជន បាននាំខ្លួនចូលក្នុងកាស៊ីណូមួយកន្លែង នៅក្នុងទឹកដី ឃុំត្រពាំងផ្លុង
ហើយបន្ទាប់មក ក្រុមចោរបានបង្ខំឲ្យខ្លួនផ្តិតមេដៃលើ លិខិតមួយថា ខ្លួន(ជនរងគ្រោះ) បានខ្ចី
លុយក្រុមចោរ ចំនួន៣ម៉ឺនដុល្លារ ។

បន្ទាប់មក ក្រុមចោរបាន វាយដំលើខ្លួនក្នុង១ម៉ោងម្តង និងបង្ខំឲ្យខ្លួនយកប្រាក់ចំនួន៥ម៉ឺនដុល្លារ
មកឲ្យពួកគេ។ ជនរងគ្រោះ អ៊ឹង វាសនា បានឲ្យដឹងទៀតថា ការជំរិតទារប្រាក់នោះ រហូតដល់
ថ្ងៃទី១០ ខែមិថុនា ក្រុមឧក្រិដ្ឋជន បានព្រមព្រាងគ្នា នូវទឹកប្រាក់ ចំនួន៣ម៉ឺនដុល្លារ បន្ទាប់មក
ខ្លួនក៏បានហៅប្រពន្ធឈ្មោះ ចាន់ណា ឲ្យយកលុយមក ឲ្យក្រុមចោរ ។ប៉ុន្តែ ពេលប្រពន្ធខ្លួន
មកដល់នោះ គ្មានលុយឲ្យក្រុមចោរទេ ហើយក្រុមចោរ បាន ចាប់ប្រពន្ធរបស់ខ្លួន ឲ្យនៅជា
មួយគ្នា ដែលក្នុងខណៈនោះ ប្រពន្ធរបស់ខ្លួន បានទូរស័ព្ទទៅ ប្រាប់ម្តាយនៅឯខេត្តសៀមរាប
យកប្រាក់ចំនួន ៣ម៉ឺនដុល្លារ មករំដោះពួកគាត់ចេញ ពីក្រុមចោរចាប់ជំរិតនោះ។

ទាក់ទិនទៅ និងចំណុចត្រង់នេះ លោកវរសេនីយ៍ឯក ជឹម សេងហុង ស្នងការរង ទទួលផែន
ការិយាល័យ កណ្តាល នគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាន នគរបាលខេត្តកំពង់ចាម បាន
មានប្រសាសន៍ឲ្យដឹងដែរថា នៅល្ងាចថ្ងៃទី១១ ខែមិថុនា លោក បានទទួលពាក្យប្តឹងពីម្តាយ
របស់ ជនរងគ្រោះ នូវករណីចាប់ជំរិតនោះទើបលោក បានសុំគោលបន្ទាន់ទៅអគ្គស្នងការ
នគរបាលជាតិ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការរង នគរបាលជាតិ និងលោក
ឧត្តមសេនីយ៍ ម៉ក់ ជីតូ ប្រធាននាយកដ្ឋាន កណ្តាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ និងមានការ
ណែនាំបញ្ជាដោយលោកឧត្តមសេនីយ៍ទោ ឆាយ គឹមសុន ស្នងការនគរបាល ខេត្តកំពង់ចាម
ទើប លោក បានដឹកនាំកម្លាំង នគរបាលជំនាញ សហការជាមួយ សមត្ថកិច្ចមូលដ្ឋាន បើក
ប្រតិបត្តិការ បំបែកសំណុំរឿង ចាប់ជំរិតនេះបាន ហើយឈានទៅដល់ការ ឃាត់ខ្លួនជន
សង្ស័យជាជនជាតិវៀតណាម ចំនួន៥នាក់ ជាបន្តបន្ទាប់  និងរំដោះជនរងគ្រោះពីរ នាក់ប្តី
ប្រពន្ធ បានដោយសុវត្ថិភាពផងដែរ ។

លោកស្នងការរង បានឲ្យដឹងទៀតថា ជនសង្ស័យទាំង៥នាក់ បច្ចុប្បន្ន សមត្ថកិច្ចយើង កំពុង
ធ្វើការសាកសួរ និងកសាងសំណុំរឿងទៅតាមនិតិវិធី បញ្ជូនទៅសាលាដំបូង ខេត្តកំពង់ចាម
ចាត់ការបន្ត៕ 

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ