CamNews

តារា 

ក្រុមគ្រួសារ នាង Kim So Hyun តួស្រីក្នុងរឿង «Bring It On, Ghost» ពេញចិត្តនឹងឈុតថើបដ៏រោលរាល

(កូរ៉េ)៖ Kim So Hyun តារាស្រីកូរ៉េវ័យក្មេង បានជជែកពីឈុតឆាកសម្តែង ដ៏ក្តៅមួយ ក្នុងខ្សែភាពយន្តរឿង «Bring It On,​ Ghost» ដែលបង្ហាញពីស្នេហារោលរាល របស់តួប្រុសស្រី ​មានវ័យខុសគ្នាដល់ទៅ១១ឆ្នាំ ហើយសាច់រឿងសម្តែ​ងរបស់តួស្រី បានធ្វើឲ្យមានការពិភាក្សាវែកញែកគ្នា ​ពីសំណាក់សមាជិកគ្រួសា​រ​​របស់នាង។

តារាសម្តែងដ៏ស្រស់ស្អាតរូបនេះ និយាយថា ក្រុមគ្រួសារនាង ពិសេសម្តាយរបស់នាង ពិតជាពេញចិត្តឈុតឆាក ដែលតួប្រុសស្រីថើបគ្នា ព្រោះមើលទៅ ដូចជាការពិតអ៉ីចឹង 
សូម្បីតែម្តាយមីងនាង ក៏សរសើរពីការសម្តែងត្រង់ឈុត​ថើបគ្នានេះដែរ ដោយគាត់និយាយថា តួអង្គ Hyun Ji និង Bong Pal (សម្តែងដោយ Kim So Hyun និង Taecyeon) មើលទៅសមគ្នាណាស់។

ចំណែកជីដូន Kim So Hyun ក៏រីករាយនឹងទស្សនារឿងនេះ ទៀតផង។ ជាការពិត Kim So Hyun សារភាពថា ឈុតស្នេហាថើបមាត់គ្នាបែប​នេះពិត ជាធ្វើឲ្យនាង​ជួបការលំបាកជាខ្លាំង ព្រោះនាងមិនដែលធ្វើដូច្នេះឡើយ ក្នុងជីវិតពិត ប៉ុន្តែការសម្តែង គឺជាបទពិសោធន៍មួយ ដែលជួយនាងទទួលបានការណែនាំ ពីរៀមច្បងទើបនាងអាចសម្តែងឈុតបែបនេះ បានល្អឥតខ្ចោះ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង