កណ្ដាល ៖ ក្មេងស្ទាវពីរក្រុម បានទាស់ សំដីគ្នា រហូតដល់ដេញវាយគ្នាដល់ផ្ទះបណ្ដាល ឱ្យរងរបួស៤នាក់ ហើយជនបង្កម្នាក់ក្នុងចំ ណោមបក្ខពួក ដែលកំពុងរត់គេចខ្លួនត្រូវបាន កម្លាំងសមត្ថកិច្ច ក្រោយកើតហេតុភ្លាមៗ កាលពីវេលាម៉ោង៦និង៣០នាទីល្ងាចថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០១៤ ស្ថិតនៅភូមិព្រែក លួង ឃុំព្រែកលួង ស្រុកខ្សាច់កណ្ដាល ខេត្ដ កណ្ដាល ។
មន្ដ្រីនគរបាលមូលដ្ឋានបាននិយាយថា មូលហេតុដែលនាំឱ្យពួកគេឈ្លោះគ្នារហូតដល់ ដេញវាយដល់ផ្ទះខាងលើនេះ ដោយផ្ដើម ចេញពីការទាស់ពាក្យសំដីក្រោយ ពេលចប់ មើលការប្រកួតបាល់ទាត់នៅជិតសាលាបឋម សិក្សាព្រែកលួង ។
មន្ដ្រីនគរបាលមូលដ្ឋានបានបន្ដទៀតថា ជនរងគ្រោះទាំង៤នាក់ ដែលរងរបួសដោយ សារភាគីម្ខាងដេញវាយដល់ផ្ទះនោះ រួមមាន ទី១ ឈ្មោះឆយ សំណាង អាយុ២៣ឆ្នាំមុខ របរកសិករ រស់នៅភូមិព្រែកលួង ឃុំព្រែក លួង ស្រុកខ្សាច់កណ្ដាល ខេត្ដកណ្ដាល ដែល រងរបួសលើចិញ្ចើមខាងស្ដាំ ទី២ ឈ្មោះធី ខួច អាយុ២២ឆ្នាំ មុខរបរកសិកររស់នៅក្នុងភូមិ ឃុំជាមួយគ្នា របួសលើដើមទ្រូង ទី៣ ឈ្មោះ ធឿន ភក្ដី អាយុ២២ឆ្នាំ មុខរបរកសិកររស់ នៅក្នុងភូមិឃុំជាមួយគ្នារបួសពកក្បាលនិង ទី៤ ឈ្មោះនង ប៊ុនរឿង ភេទស្រី អាយុ៦៣ ឆ្នាំ មុខរបរនៅផ្ទះ រស់នៅភូមិឃុំជាមួយគ្នា រងរបួសកែងដៃស្ដាំ ដែលស្ដ្រីរងគ្រោះរូបនេះ គឺជាម្ដាយរបស់ជនរងគ្រោះឈ្មោះឆយ សំណាង ។ ដោយឡែកជនបង្កម្នាក់ ក្នុង ចំណោមបក្ខពួកដែលត្រូវចាប់ខ្លួននោះឈ្មោះ ខា សុខឃាន់ អាយុ២០ឆ្នាំ មុខរបរកម្មករ សំណង់ រស់នៅភូមិព្រែកលួង ឃុំព្រែកលួង ស្រុកខ្សាច់កណ្ដាល ។ រីឯបក្ខពួក៣នាក់ផ្សេង ទៀត ដែលបាននឹងកំពុងរត់គេចខ្លួននោះរួម មានទី១ ឈ្មោះប៊ិច តឹង អាយុ២០ឆ្នាំ មុខ របរកម្មករសំណង់ រស់នៅភូមិព្រែកថោង ឃុំព្រែកលួង ស្រុកខ្សាច់កណ្ដាល ទី២ ឈ្មោះ មាន វាសនា អាយុ២០ឆ្នាំ មុខរបរកម្មករ សំណង់ រស់នៅភូមិ ឃុំជាមួយគ្នានិងទី៣ ឈ្មោះគៀន តុលា អាយុជាង២០ឆ្នាំ មុខរបរ កម្មករសំណង់ រស់នៅភូមិឃុំជាមួយគ្នា ។
ប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបាន បន្ដទៀតថា មុនពេលកើតហេតុ ជនរងគ្រោះ ទាំង៤នាក់និងជនបង្ក អង្គុយមើលគេលេង បាល់ទាត់នៅជិតសាលាបឋមសិក្សាព្រែក លួង នៅវេលាម៉ោង៦និង៣០នាទីល្ងាចថ្ងៃ ទី១២ ខែមិថុនា ឆ្នាំ២០១៤ លុះពេលមើល ចប់ ជនសង្ស័យបាននាំគ្នាជិះម៉ូតូត្រឡប់ទៅ ផ្ទះវិញ ហើយពេលកំពុងជិះដល់ពាក់កណ្ដាល ផ្លូវ ស្រាប់តែមានគេស្រែកហ៊ោឌឺឱ្យខ្លួនពេល នោះជនបង្កបាននាំបក្ខពួកបន្ថែមទៀតទៅ វាយជនរងគ្រោះដល់ផ្ទះ ។
ប្រភពព័ត៌មានបានបន្ដថា នៅពេលដែល ឃើញក្រុមក្មេងស្ទាវទៅវាយកូនចៅរបស់ខ្លួន នោះ ស្រាប់តែស្ដ្រីឈ្មោះនង ប៊ុនរឿង ដែល ជាម្ដាយរបស់យុវជនឆយ សំណាង បានចូល ទៅឃាត់ ស្រាប់តែក្រុមជនបង្កច្រានឱ្យដួល បណ្ដាលឱ្យរលាត់កែងដៃខាងស្ដាំ ។
ក្រោយពីទទួលបានព័ត៌មាននៃការប្រើ អំពើហិង្សាខាងលើនេះ កម្លាំងនគរបាលមូល ដ្ឋាន បានចុះទៅជួយអន្ដរាគមន៍ភ្លាមៗដោយ ឃាត់បានជនបង្កម្នាក់ រីឯបក្ខពួកផ្សេងទៀត បាននឹងកំពុងរត់គេចខ្លួន ។
បច្ចុប្បន្នជនបង្ករូបនេះ ត្រូវបានឃុំខ្លួនជា បណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាល ស្រុកខ្សាច់កណ្ដាល ដើម្បីបញ្ជូនបន្ដទៅកាន់ ស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល ចាត់ការ តាមផ្លូវច្បាប់ ៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល