ព្រះសីហនុៈ ក្មេងស្ទាវមិនខ្លាចស្លាប់ ២នាក់ បានរងរបួសធ្ងន់ បាក់ជើងឆ្វេងទាំង២ បន្ទាប់ពីបានបើកម៉ូតូ ទើបតែនឹងទិញ ទៅបុកគូទរថយន្តលុច្សស៊ីស៤៧០ ពីក្រោយ ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅវេលាម៉ោង ១៦ និង ៤៥នាទីល្ងាច ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៤ នៅចំណុច មុខសាលាខេត្តព្រះសីហនុ ស្ថិតក្នុងភូមិ៣ សង្កាត់ លេខ៣ ក្រុង-ខេត្តព្រះសីហនុ បណ្តាលឲ្យមនុស្ស២នាក់ រងរបួសធ្ងន់បាក់ជើងឆ្វេងទាំង២នាក់ ។ យុវជន រងគ្រោះ ទាំង២នាក់ ដែលបានបើកម៉ូតូ ម៉ាក SUZUKI NEKពណ៌ក្រហម ពាក់ស្លាកលេខ ព្រះសីហនុ 1D-3109 មានឈ្មោះ ទី១-ឈ្មោះ គុន សំណាង ភេទប្រុស អាយុ១៨ឆ្នាំ ជាអ្នកបើកបរ រងរបួសធ្ងន់បាក់ ជើងឆ្វេង ៣ទៅ៤កំណាត់ និងបែកក្បាល និងទី២-ឈ្មោះ ស៊ឹម បញ្ញា ភេទប្រុស អាយុ១៧ឆ្នាំអ្នករួមដំណើរ និងជាម្ចាស់ម៉ូតូរងរបួសធ្ងន់ បាក់ជើងឆ្វេងដូចគ្នា ចំណែកភាគីរថយន្តម៉ាកលុច្សស៊ីស ៤៧០ ពណ៌ខ្មៅ ពាក់ ស្លាកលេខ ភ្នំពេញ 2I-2714 បើកបរដោយឈ្មោះ Igor Romanovksi ជនជាតិអ៊ីស្រា អែល មុខរបរទេស ចរណ៍ ។ក្នុងហេតុការណ៍នេះ បណ្តាលឲ្យខូចខាតម៉ូតូមួយកំណាត់មុខ ចំណែករថយន្តកំពិតទ្វារក្រោយ ព្រមទាំង បែកកញ្ចក់ក្រោយ១ផ្ទាំងផងដែរ ។
យោងតាមសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនកើតហេតុ គេបានឃើញរថយន្តទំនើបមួយ គ្រឿង បើកបរក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ ចំណុចកើតហេតុ ក៏បានបង្អង់បត់ឆ្វេង ស្របពេល នោះមានម៉ូតូមួយគ្រឿងទៀត បើកពីក្រោយស្របទិសគ្នាចាប់ហ្វ្រាំងមិនទាន់ ក៏បានបុករថយន្តពេញទំហឹង បណ្តាលឲ្យយុវជនទាំង២នាក់ ដេកដួលសន្លប់ស្តូកស្តឹងនៅនឹងកន្លែង ។ ក្រោយមកក៏មានរថយន្តសង្គ្រោះ បានមកដឹកយកទៅព្យាបាល នៅគ្លីនិកឯកជនប៉ុ ន្តែដោយអាការៈរបួសធ្ងន់ពេក ក៏បានដឹកបន្តទៅកាន់រាជ ធានីភ្នំពេញ ។
ប្រភពពីម្តាយរបស់យុវជនម្ចាស់ម៉ូតូ បានឲ្យដឹងថា កាលពីល្ងាចថ្ងៃកើតហេតុ កន្លែងធ្វើស្លាកលេខម៉ូតូ បាន ទូរស័ព្ទមកគាត់ឲ្យមកយកប័ណ្ណសម្គាល់ម៉ូតូ (កាតគ្រី) ដែលគាត់ទើបតែទិញបានរយៈពេល១ខែនោះ ហើយគាត់ក៏ប្រើឲ្យកូនប្រុសរបស់គាត់ទៅយក ។ ខណៈដែលកូនប្រុសគាត់ចេញទៅយកគាត់ បានទូរស័ព្ទ តឿនហៅ ត្រឡប់មកផ្ទះចំនួន ២ដងដែរ ហើយកូនប្រុសរបស់គាត់ប្រាប់ថា កូនទៅវិញឥឡូវហើយ។ ស្រាប់ តែមួយសន្ទុះក្រោយមក គាត់ក៏ទូរស័ព្ទ ទៅកូនគាត់ម្តងទៀត តែទូរស័ព្ទមិនចូល ។ ស្រាប់តែមានគេទូរស័ព្ទ ប្រាប់មកគាត់វិញថា កូនប្រុសរបស់គាត់គ្រោះថ្នាក់ចរាចរណ៍ ព្រមទាងរងរបួសធ្ងន់ធ្ងរទៀតផង ។ បន្ទាប់ មកគាត់ក៏ មកប្រញាប់ប្រញាល់មកមន្ទីរពេទ្យតែម្តង ។ បច្ចុប្បន្ន សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកខេត្ត បានយកម៉ូតូទាំងរថយន្តយកទៅរក្សាទុក នៅការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោកខេត្ត ដើម្បីរង់ចាំធ្វើ ការដោះស្រាយនៅពេលក្រោយ ៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល