CamNews

ព័ត៌មានជាតិ 

ស្រ្តីម្នាក់ខឹងប្តីខ្លាំងពេក រត់មកលោតទឹកសម្លាប់ ពីលើស្ពានគីហ្សូណា តែយមរាជមិន ទាន់ត្រូវការ

កំពង់ចាម ៖ កម្លាំងនគរបាល ដែលប្រចាំការ នៅស្ពានគីហ្សូណា ក្រុងកំពង់ចាម ខេត្តកំពង់ចាម បានទៅ​ជួយ ចាប់ឃាត់ស្រ្តីម្នាក់ ខណៈកំពុងប៉ងលោតសម្លាប់ខ្លួន ពីលើស្ពានដើម្បីបញ្ចប់ជីវិត ពីព្រោះតែខឹងលោកប្តី ធ្វើបាបចិត្តខ្លាំងពេក ប៉ុន្តែជីវិតមិនអស់ដោយស្តេចយមរាជ មិនទាន់ ត្រូវការ ។

ហេតុការណ៍ប៉ងលោតសម្លាប់ខ្លួនពីលើស្ពាន គីហ្សូណា ទាំងកណ្តាលថ្ងៃនេះ បានបង្កឲ្យ មានការ​ចោម​រោមមើលពី សំណាក់ប្រជាពលរដ្ឋ ធ្វើដំណើរឆ្លងកាត់ស្ពាន បានកើត ឡើង នៅវេលាម៉ោង២៖៣០នាទី រសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥ ស្ថិតនៅ ចន្លោះសសរស្ពាន p8-p9 ។

មន្រ្តីនគរបាល ដែលយាមប្រចាំការនៅគោលដៅ ស្ពានគីហ្សូណា បានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលថា ស្រ្តីរងគ្រោះមានឈ្មោះ សែម ធីតា អាយុ៣០ឆ្នាំ រស់នៅភូមិបឹងកុក២ សង្កាត់បឹងកុក ក្រុងកំពង់ ចាម ហើយនៅពេលនេះ ស្ថិតក្រោមការ សួរនាំពីមូលហេតុ នៅប៉ុស្តិ៍នគរបាលវាលវង់។

តាមមន្រ្តីនគរបាល ស្រ្តីរងគ្រោះ បានប្រាប់ សមត្ថកិច្ចថា មូលហេតុដែលចង់ សម្លាប់ខ្លួននោះគឺខឹងប្តី ប៉ុន្តែ ស្រ្តី​រូបនេះ មិនបានប្រាប់ លំអិតខឹងរឿងអ្វីនោះឡើយ ដោយគិតតែយំ និងមើលទៅដូចជា មនុស្សគ្មានវិញ្ញាណ។

ក្រោយការសួរនាំរួច ខាងនគរបាលប៉ុស្តិ៍ បានទាក់ទង ទៅក្រុមគ្រួសារ ឲ្យមកយក ត្រឡប់ទៅវិញ ព្រមទាំងពន្យល់ណែនាំ ឈប់ប្រព្រឹត្តអំពើបែបនេះតទៅទៀត ពោលត្រូវនាំគ្នា ដោះស្រាយបញ្ហា ដែលកើតមានឡើង៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia kampong Cham