ភ្នំពេញ៖ ស្រ្តីមានផ្ទៃពោះ៥ខែ ត្រូវជនមិន ស្គាល់មុខម្នាក់ ចាក់នឹងកាំបិត ចុងស្រួច បណ្តាលឲ្យ
ជាប់កាំបិតនៅ នឹងពោះខាងស្តាំរងរបួសធ្ងន់កាលពីព្រឹកព្រលឹមវេលាម៉ោង ៦៖០៥នាទី ថ្ងៃទី២៦
ខែសីហា ឆ្នាំ២០១៣នេះ ស្ថិតនៅម្តុំផ្សារដេប៉ូ ខណ្ឌទួលគោក។
សេចក្តីរាយការណ៍ ពីកន្លែងកើតហេតុ បានឲ្យដឹងថា ស្រ្តីរងគ្រោះមានឈ្មោះ ផន ស៊ីផានថា
អាយុ២៨ឆ្នាំ រស់នៅម្តុំផ្សារដេប៉ូហើយបច្ចុប្បន្នស្រ្តីរងគ្រោះត្រូវបានបញ្ជូននិងកំពុងជួយសង្គ្រោះ
នៅមន្ទីរពេទ្យកាល់ម៉ែត។
យ៉ាងណាក៏ដោយ មិនទាន់មានព័ត៌មានលំអិត នៅឡើយទេ ចំពោះការចាក់ទៅលើស្រ្តី មានផ្ទៃ
៥ខែនេះ ដោយរង់ចាំ ការស៊ើបអង្កេតជាមុនសិន របស់សមត្ថកិច្ច៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល