ការបាចប្រាក់នៅលើឆាកចំរៀងពីព្រោះតែការស្រលាញ់វិស័យចំរៀង រឺប្រើយន្តហោះបាច
ប្រាក់ដើម្បីផ្សាយពាណិជ្ជកម្មសៀវភៅ រឺក៏បោះប្រាក់ចោលទៅអោយអ្នកផ្សេងដោយសារ
សង្ស័យថាប្តីមានស្នេហាជាមួយស្រីផ្សេង...ទាំងអស់នេះគឺជាទង្វើមួយគ្មានពីរនៅលើ
ពិភពលោក យើងនេះ ។
១.បាចប្រាក់ឡើងលើឆាកចំរៀង
កាលពីថ្ងៃទី ៦សីហាឆ្នាំ ២០១១ កន្លងទៅនេះនៅក្រោមស្ពានមួយនាទីក្រុង Wuhan ខេត្ត
Hubei ប្រទេសចិន មានបុរសម្នាក់បានបាចក្រដាសប្រាក់មួយដុំមានប្រមាណជា ១០០សន្លឹក
ទៅលើឆាកដែលមានស្រ្តីម្នាក់កំពុងច្រៀង ។ បុរសនោះបាននិយាយថាគាត់គឺជាមនុស្សម្នាក់
ដែលស្រលាញ់វិស័យសិល្បៈផ្នែកចំរៀងជាពិសេសពេញចិត្តទៅលើបទដែលស្រ្តីនោះកំពុង
តែច្រៀងនៅលើឆាក ដូច្នេះគាត់មិនស្តាយក្នុងធ្វើជាអំណោយសំរាប់អ្នកច្រៀងនោះឡើយ ។
២.ការកំសាន្តសប្បាយរបស់មហាសេដ្ឋីជនជាតិរុស្ស៊ី
ខែឧសភា ឆ្នាំ២០០៨ មហាសេដ្ឋីរុស្ស៊ី ឈ្មោះ Telman Ismailov បានចំណាយប្រាក់ចំនួន
១,៥ពាន់លានដុល្លាអាមេរិច ដើម្បីបើកសម្ភោធសណ្ឋាគារប្រណិតបំផុតមួយនៅក្នុងទីក្រុង
Antalya ប្រទេសតួគី ។ មិនត្រឹមតែប៉ុណ្ណោះទេសេដ្ឋីរូបនោះថែមទាំងបានអញ្ជើញតារាល្បីៗ
ជាច្រើនដើម្បីចូលរួមក្នុងកម្មវិធីនេះផងដែរ ។ នៅក្នុងពិធីលោកថែមទាំងបានលេងកំសាន្ត
សប្បាយដោយការបាចប្រាក់ដុល្លារាប់រយសន្លឹកនៅក្នុងបរិវេណនោះផងដែរ ។
៣.ប្រើយន្តហោះបាចក្រដាសប្រាក់
ខែមិថុនាឆ្នាំ ២០០៨ អ្នកជំនួញម្នាក់ឈ្មោះ Tung Desem Waringin ជាជនជាតិ ឥណ្ឌូនេស៊ី
បានអោយយន្តហោះធុនតូចមួយផ្ទុកប្រាក់ចំនួន ១០០លាន rupiah (ប្រហែល ១០,៧៤០
ដុល្លាអាមេរិច)បាចលើទីលានពហុកីឡាដ្ឋានមួយក្នុងទីក្រុង Serang ខេត្ត Banten ចំងាយ
ពីទីក្រុង Jakarta ប្រមាណជា ៦០គីឡូម៉ែត្រ ។ ការធ្វើបែបនេះគឺក្នុងគោលបំណងផ្សព្វផ្សាយ
ពាណិជ្ជកម្មនូវសៀវភៅថ្មីមួយរបស់លោក ។
៤.អ្នកវិនិយោគទុនជួលស្រីស្អាតបាចប្រាក់
ថ្ងៃទី ១ខែឧសភា ឆ្នាំ២០១១ នៅឯទីក្រុង Zhenjiang ខេត្ត Jiangsu ប្រទេសចិន , ដើម្បីផ្សព្វ
ផ្សាយពាណិជ្ជកម្មអោយសណ្ឋាគារថ្មីដែលទើបតែបើកសម្ភោធរបស់ខ្លួន អ្នកវិនិយោគម្នាក់
បានជួលស្រីស្អាតចំនួន បីនាក់ឈរនៅលើស្ពាននិងបាចប្រាក់អោយភ្ញៀវប្រមាណជា
៣០០នាក់ដែលនៅខាងក្រោមនោះ ។
៥.បាចប្រាក់ក្រោយពេលឈ្នះនៅក្នុងការប្រលង
វិទ្យុផ្សាយ RTR1 បានប្រារព្ធធ្វើនូវកម្មវិធីប្រលងមួយសំរាប់ប្រជាជនក្នុងទីប្រជុំជនមួយក្នុង
ប្រទេស អាល្លឺម៉ង់ ជាមួយសំនួរដែលចោទសួរថា " អ្នកនឹងធ្វើអ្វីប្រសិនបើត្រូវឆ្នោតបាន
១០០,០០០ អឺរ៉ូ (ប្រហែល ១៣០០០០ ដុល្លាអាមេរិច)?" ។ បុរសចំណាស់ម្នាក់ឈ្មោះ
Marco Hilgert ជាអ្នកបើករយន្តដឹកទំនិញ បានឆ្លើយដោយខ្លីថា"ខ្ញុំនៅតែរក្សាភាពក្រីក្រ
របស់ខ្ញុំដដែល" ។ ដោយសារតែចំលើយគាត់បានបង្ហាញយ៉ាងច្បាស់ពីអំពើសប្បុរសរបស់
គាត់ Marco Hilgert ត្រូវបានក្លាយជាអ្នកដែលឈ្មះនៅក្នុងការប្រកួតនោះ ។ នៅខែ មករា
ឆ្នាំ ២០០៧ នៅកន្លែងមួយនៃ Kaiserslautern លោក Marco Hilgert បានបាចប្រាក់ចំនួន
៧៥,០០០ អឺរ៉ូទៅដល់ប្រជាជននៅក្នុងតំបន់នោះផងដែរ ។
៦.បាចប្រាក់ដើម្បីទាក់ទាញអ្នកចូលទស្សនាកីឡា Baseball
កាលពីខែមេសាឆ្នាំ ២០០៦ ដើម្បីទាក់ទាញបានអ្នកចូលទស្សនាការប្រកួត Baseball មួយនៅ
ក្នុងប្រទេសអាមេរិច គណៈកម្មការនៃការប្រកួតនេះបានប្រើឧទ្ធម្ភាគចក្រមួយគ្រឿងបាចបា្រក់
ចំនួន១០០០ដុល្លាលើទីលានកីឡាដ្ឋានទាំងមូល ។ ទង្វើនេះបានធ្វើអោយមានអ្នកចូលទៅ
រើសជាច្រើននាក់ជាពិសេសក្មេងៗបានចូលដណ្តើមគ្នារើស ជាហេតុធ្វើអោយមានខ្លះរង
របួសនិងត្រូវនាំចូលមន្ទីរពេទ្យទៀតផង ។
៧.សង្ស័យប្តីមានមានស្នេហាជាមួយស្រីផ្សេង បោះប្រាក់ចោលបីលានដុល្លាតៃវ៉ាន់់
ដោយសារសង្ស័យប្តីរបស់ខ្លួនមានស្នេហាជាមួយស្រីផ្សេងស្រ្តីម្នាក់នៅទីក្រុង Miaoli ប្រទេស
តៃវ៉ាន់ ដែលជានិច្ចជាកាលតែងតែមានបញ្ហាផ្នែកស្មារតីផងនោះ កាលពីខែមេសាឆ្នាំ ២០១១
កន្លងទៅស្រ្តីនោះបានបោះប្រាក់ចោលដែលម្តាយទើបតែអោយ មានចំនួនរហូតដល់បីលាន
ដុល្លាតៃវ៉ាន់ទៅអោយអ្នកធ្វើដំណើរនៅលើដងផ្លូវ ។តាមការអោយដឹងពីម្តាយរបស់ស្រី្តខាង
លើថាកូនគាត់និងកូនប្រសារតែងតែឈ្លោះគ្នាជាញឹកញាប់ និងទាមទារលែងលះគ្នា
ទៀតផង ។ ហើយព្រោះតែការចិញ្ចឹមកូនស្រីបីនាក់ ទើបគាត់ជាម្តាយបានប្រគល់ប្រាក់ទៅ
អោយ តែមិននឹកស្មានដល់សោះថាកូនគាត់បែរជាបោះប្រាក់ទាំងនោះចោលទៅវិញ ។
៨.មន្ត្រីល្មោភ ចោលលុយដើម្បីលុបភស្តុតាង
កាលពីខែមិថុនាឆ្នាំ ២០១០ នៅលើដងផ្លូវមួយក្នុងទីក្រុងមូស្គូ ប្រទេសរុស្ស៊ី មានហេតុការណ៍
មួយបានធ្វើអោយមនុស្សទាំងឡាយមានការភា្ញក់ផ្អើលយ៉ាងខ្លាំង ។ ពីព្រោះតែការតាមស្អិត
ពីសំណាក់សមត្ថកិច្ចក្រោមបទសង្ស័យថាបានស៊ីសំណូក មន្រ្តីម្នាក់បានបាចប្រាក់នៅ
លើដងផ្លូវចំនួន ១០លានរូប(ប្រហែល ៣២០,០០០ ដុល្លាអាមេរិច) ។ ក្រោយមកមន្ត្រីនោះ
ត្រូវបានប៉ូលីសចរាចរណ៍និងក្រុមសន្តិសុខការពារនិងជួយប្រមូលប្រាក់ទាំងអស់នោះវិញ
ផងដែរ ៕
(ពី Dailyinfo)
រដ្ឋា